គ.ជ.ប បង្ហាញបែបបទ សម្រាប់បក្សនយោបាយដែលចូលរួម និងដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ.ជ.ប បង្ហាញបែបបទ សម្រាប់បក្សនយោបាយដែលចូលរួម និងដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

26/04/2018
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញអំពីបែបបទផ្សេងៗទៀត សម្រាប់គណបក្សនយោបាយ ដែលមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

គ.ជ.ប បានឱ្យដឹងថា ដើម្បីចូលរួម និងដាក់បេក្ខជន, គ្រប់គណបក្សនយោបាយត្រូវរៀបចំបែបបទ និងពាក្យសុំមក គ.ជ.ប តាមទម្រង់បែបបទលេខ១០០៨ និងត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារ ដូចមានចែងក្រោមចំណុច ៤.៧.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ (ប.ន.ត.រ) លើកលែងតែចំណុច ៤.៧.៣.១ និង ៤.៧.៣.៤ ដែលតម្រូវឱ្យគណបក្សនយោបាយ អនុវត្តតាមការកំណត់ដូចខាងក្រោម៖

ទី១៖ អំពីសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ គណបក្សនយោបាយ ត្រូវដាក់ភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយអាជ្ញាធរក្រុង-ស្រុក-ខណ្ឌ (ការិយាល័យច្រកចេញចូលតែមួយ)។

ទី២៖ អំពីបញ្ជីបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិចមួយភាគបី ១/៣ នៃចំនួនអាសនៈរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។ ក្នុងន័យនេះ ត្រូវបានកំណត់យកបេក្ខជនពេញសិទ្ធិយ៉ាងតិច៤២រូប នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់គ.ជ.ប ដូចខាងក្រោម៖