ថ្វីបើមិនទាន់ចេញលក់ជាផ្លូវការ ស្មាតហ្វូន Mi 6x របស់ក្រុមហ៊ុន Xiaomi ត្រូវបានគេទម្លាយចេញទាំងវីដេអូផ្សព្វផ្សាយនិងកម្លាំងម៉ាស៊ីនមកទាំងដុល។ ប្រើរចនាបថអេក្រង់មុខទំហំ ៥,៩៩ អ៊ីញ មាត្រដ្ឋាន ១៨:៩ ស្ទើរពេញគែមសងខាង តម្រូវចិត្តអ្នកមិននិយមក្បាលឆក។
តាមចចាមអារ៉ាម អាចរាប់ចូលជាស្មាតហ្វូនធុនកណ្តាលដំណើរការលើឈីប Snapdragon 660 មាន CPU ប្រភេទ Kryo 260 ទំហំ 64bit និង GPU ប្រភេទ Adreno 512។ មានទាំងជម្រើស RAM 4GB/32-64GB ROM និង 6GB/128GB ROM អមថាមពលថ្មធំ ៣ ០០០ mAh។ ចំពោះកាមេរ៉ាក្រោយភ្លោះពីរគ្រាប់ គាបគ្រាប់ Flash LED ដូចមានលើ iPhone X ទំហំ 20MP + 8MP និងខាងមុខថត Selfie បានដល់កម្រិត 20MP។
មិនទាន់បញ្ជាក់ច្បាស់ពីថ្ងៃដាក់លក់នៅលើទីផ្សារ តែតាមតម្លៃលេចធ្លាយមុននេះបន្តិចសម្រាប់ជម្រើស RAM 4GB ថ្លៃក្បែរ ២៨៥ ដុល្លារ និង 6GB ថ្លៃ ៣១៦ ដុល្លារ ។
ទស្សនាវីដេអូខាងក្រោម:
ប្រភព៖ AndroidHeadlines

ទំព័រដើម ›