បុគ្គលដែលលោក ដូណាល់ ត្រាំ ជ្រោមជ្រែង «ឥឡូវនេះ​បានឡើង​​ជាប្រធាន​អង្គការ NASA ថ្មីជា​ផ្លូវការហើយ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុគ្គលដែលលោក ដូណាល់ ត្រាំ ជ្រោមជ្រែង «ឥឡូវនេះ​បានឡើង​​ជាប្រធាន​អង្គការ NASA ថ្មីជា​ផ្លូវការហើយ»

20/04/2018
(វ៉ាស៊ីនតោន)៖ ទីបំផុតលោក Jim Bridenstine ត្រូវបានព្រឹទ្ធសភាអាមេរិក​អនុម័ត​ឲ្យឡើង​កាន់តំណែង​ជាប្រធាន​អង្គការ NASA ថ្មីហើយ បន្ទាប់ពី​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានណែនាំ​ឈ្មោះលោក​ទៅកាន់សភា អស់រយៈពេល​០៧ខែទៅ​ហើយនោះ។ នេះបើ​តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
លោក Jim បានថ្លែង​ស្វាគមន៍ ចំពោះការទទួលស្គាល់​រូបលោក ពីសំណាក់ព្រឹទ្ធសភា​​យ៉ាង​ដូច្នេះថា «វាជាពិសេសជា​កិត្តិយសមួយ ដែលខ្ញុំត្រូវបានទទួលស្គាល់​ដោយព្រឹទ្ធសភា នៃសហរដ្ឋអាមេរិក ដើម្បីកាន់តំណែង​ជាអ្នកដឹកនាំ​អង្គការ NASA។ ខ្ញុំទន្ទឹងរង់ចាំ​ការ​បំពេញការងារជា​មួយក្រុមការងារ​ដ៏ជំនាញ របស់អង្គការ​អវកាសនេះ ដើម្បីសម្រេច​ឲ្យបាន​នូវទស្សនវិស័យ​របស់​លោក​ប្រធានាធិបតី (ត្រាំ) សម្រាប់ភាព​ជាអ្នកដឹកនាំរបស់​​សហរដ្ឋអាមេរិក នៅក្នុងវិស័យ​អវកាស»។
គួរបញ្ជាក់ថា លោក Jim គឺជាអាកាសយានិក​មួយរូប នៃកងទ័ពអាកាស​សហរដ្ឋអាមេរិក និងជាអតីត​នាយកសារៈមន្ទីរ​អាកាស និងអវកាស Tulsa Air និង Planetarium ផងដែរ។ លោកត្រូវ​បានជ្រើសតាំង​ឲ្យចូលទៅ​ក្នុងសភា កាលពី​ឆ្នាំ២០១២ ដើម្បីធ្វើជា​សមាជិក​សភា​តំណាង​ស្រុកមួយ នៃរដ្ឋ​អូក្លាហូម៉ា។ កាលពីពេល​ថ្មីៗនេះ លោក Jim ក៏ត្រូវបាន​តែងតាំង​ជាសមាជិក នៃគណកម្មាធិការ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងអវកាស នៃគណកម្មាធិការ​យោធា របស់សភា​សហរដ្ឋអាមេរិក​ ហើយឥឡូវនេះទើបក្លាយប្រធានអង្គការ NASA៕