ព្រលឹងចុងសក់! យន្តហោះអាមេរិក «កំពុងហោះ​នៅកណ្តាល​អាកាស ស្រាប់តែផ្ទុះម៉ាស៊ីនមួយចំហៀង» បង្ខំឲ្យមាន​ចុះចត​យ៉ាង​ទាន់ហន់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រលឹងចុងសក់! យន្តហោះអាមេរិក «កំពុងហោះ​នៅកណ្តាល​អាកាស ស្រាប់តែផ្ទុះម៉ាស៊ីនមួយចំហៀង» បង្ខំឲ្យមាន​ចុះចត​យ៉ាង​ទាន់ហន់...

18/04/2018
(វ៉ាស៊ីនតោន)៖ យន្តហោះដឹក​អ្នកដំណើរមួយគ្រឿង​របស់សហរដ្ឋអាមេរិក បានធ្វើការចុះចត​យ៉ាងទាន់ហន់នៅឯទីក្រុង ហ្វីឡាឌែឡព្យ៉ា (Philadelphia) កាល​ពីថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) បន្ទាប់ពីម៉ាស៊ីនមួយ​គ្រឿង​របស់វា បានទទួលរង​ការខូចខាត​នៅពាក់កណ្តាលផ្លូវ​ហោះហើរ ដែលជាហេតុ​បាន​បណ្តាលឲ្យ​អ្នកដំណើរជាង ១០០នាក់ មានភាពភ័យរន្ធត់ជាខ្លាំង។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញ​ពី​ទីភ្នាក់ងារ​ព័ត៌​មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
យន្តហោះខាងលើ​ គឺជា​ប្រភេទ Boeing 737-700 របស់ក្រុមហ៊ុន​អាកាសចរណ៍អាមេរិក Southwest Airlines ដោយបាន​កំពុងស្ថិត​​ក្នុង​ការ​​ហោះ​ហើរ​ ចាកចេញពីទីក្រុងញូយ៉ក នៅពេល​បានជួបប្រទះបញ្ហា​គ្រឿងម៉ាស៊ីន។ ជាសំណាងល្អ យន្តហោះនេះ​បានធ្វើការ​ចុះចត​នៅ​​អាកាស​យានដ្ឋាន​នៃទីក្រុង Philadelphia ដោយ​សុវត្ថិភាព ក៏ប៉ុន្តែមនុស្ស​យ៉ាងតិចម្នាក់​នៅលើយន្តហោះ ត្រូវបានបញ្ជូន​ទៅកាន់​​មន្ទីរ​ពេទ្យ ដោយសារតែ​បាន​រងរបួស និងមិនដឹងមកពី​មូលហេតុអ្វី​ឲ្យប្រាកដ​ឡើយ។
គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍​របស់​អាកាសចរណ៍ Southwest Airlines អ្នកដំណើរ​របស់យន្តហោះ​ខាងលើ មានសរុប​ចំនួន ​១៤៣​នាក់ និង​សហសេវិក​ចំនួន ០៥នាក់។ រូបភាពដែល​គេចែកចាយ​លើបណ្តាញ​ទំនាក់ទំនង​សង្គម បាន​បង្ហាញឲ្យ​ឃើញថា ម៉ាស៊ីន​​ចំហៀង​​ខាង​ឆ្វេង​របស់​យន្តហោះ បាន​រង​ការខូចខាត​ជាខ្លាំង ហើយបើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ក្នុងស្រុកអាមេរិក ការខូចខាត​នេះ គឺបង្កឡើង​ដោយការ​ផ្ទុះ៕