ស្រវឹង​បើក​ម៉ូតូ​លឿន​ផ្លូវកែង​បុក​បង្គោល​ស្លាប់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្រវឹង​បើក​ម៉ូតូ​លឿន​ផ្លូវកែង​បុក​បង្គោល​ស្លាប់! ! !

04/04/2018
ខេត្តបន្ទាយមានជ័យ ៖ ស្រវឹងស្រា​ជិះ​បុក​បង្គោល​សាជី​បោក​ក្បាល​ស្លាប់ កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​កំណាត់​ផ្លូវ​លេខ​១៥៩C ចំណុច​ផ្លូវកែង​មុខ​វត្ត​ស៊ិ​ន​សួ​ន្នា​រាម​ចំណោម ដោយ​មានឈ្មោះ ដួង រឹទ្ធ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​តា​ម៉ៅ ឃុំ​សឿ ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​កើតហេតុ បាន​បុក​បង្គោល​សាជី​តាម​ដងផ្លូវ បណ្ដាល​ឱ្យ​ដួល​របួសធ្ងន់ បន្ទាប់​មក​ក៍បាន​ស្លាប់​នៅ​នឹង​កន្លែង ។

សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​របស់​សព ។ ដឹក​តាម​រថយន្ដ​សង្គ្រោះ​មណ្ឌល​សុខភាព​ឃុំ​ចំណោម ។

មូលហេតុ​´​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​នេះ បណ្ដាល​មក​ស្រវឹងស្រា​ជិះ​ល្បឿន​លឿន ផ្លូវកែង​យក​ចង្កូត​មិន​ទាន់​ក៏​បុក​បង្គោល​តែ​ម្តង ។