អូស​ក្រឡា​ម្តង​ចេះ​ម្តង​ចុះ ដល់​ពេល​ចុង​ក្រោយ​បែកការ​ខ្ទេច​គ្មាន​សល់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អូស​ក្រឡា​ម្តង​ចេះ​ម្តង​ចុះ ដល់​ពេល​ចុង​ក្រោយ​បែកការ​ខ្ទេច​គ្មាន​សល់! ! !

04/04/2018
រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​រកស៊ី​ទិញ​ម៉ូតូ​លក់​ម៉ូតូ​ជាមួយ​គ្នា​ច្រើន​ដង​មក​ហើយ​ចុង​ក្រោយ​ឲ្យ​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​លក់​ទៀត​បែរជា​យក​ទៅ​លុយ​ទៅ​លេងល្បែង​ចាញ់​អស់​ម្ចាស់​ម៉ូតូ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ជនសង្ស័យ​មានឈ្មោះ សែ​ម វណ្ណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​រកស៊ី​ទិញ​ម៉ូតូ​លក់​ម៉ូតូ ស្នាក់​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​ស្រុក​រលា​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង មានស្រុក​កំណើត​នៅ​ភូមិ​ទទឹម ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត ។ ជន​រង​គ្រោះ​មានឈ្មោះ សៅ វ​ន្ថា អាយុ​៣៩​ឆ្នាំ មុខរបរ​ទិញ​ម៉ូតូ​លក់​ម៉ូតូ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កង​ពិសី ខេត្តកំពង់ស្ពឺ ។
តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា រូប​គាត់​នឹង​ជនសង្ស័យ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​រកស៊ី​ទិញ​ម៉ូតូ​លក់​ម៉ូតូ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ​មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៨ រូប​គាត់​ឲ្យ​ជនសង្ស័យ​យក​ម៉ូតូ​របស់​គាត់​ទៅ​លក់​ឱ្យ ដោយ​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង​យក​ទៅ​លក់​ក្នុង​តម្លៃ​១១០០​ដុល្លារ ហើយ​ជនសង្ស័យ​ខាងលើ​មិនឃើញ​យក​លុយ​មក​ឱ្យ​សោះ ។
បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​ជនសង្ស័យ​ហើយ​ជនសង្ស័យ​ខាងលើ​បាន​និយាយ​យក​ម្តង​ប្រាប់​ថា នៅ​កំពង់ចាម ម្តង​ថា នៅផ្ទះ​នៅ​កំពង់ឆ្នាំង ហើយ​ជន​រង​គ្រោះ​សួរ​ទៀត​ជនសង្ស័យ​ប្រាប់​ថា កំពុង​ជួប​បញ្ហា​រឿង​គ្រឿងញៀន​មិន​ទាន់​បាន​ទៅ​ជួប​ទេ ហើយ​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ប្រមាណ​ជាមួយ​អាទិត្យ​មុន​ជនសង្ស័យ​ខាងលើ​ធ្លាប់​យក​ម៉ូតូ​ទៅ​លក់​ឱ្យ​ម្តង​ដែរ គឺ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ក្នុង​តំលៃ​៦៤៥​ដុល្លារ ហើយ​ជនសង្ស័យ​ខាងលើ​មិន​បានឱ្យ​លុយ​គ្រប់​ដែរ ដោយ​ឱ្យ​បាន​តែ​៤០០​ដុល្លារ​នៅ​ជាង​២០០​ទៀត ហើយ​គាត់​បាន​បញ្ជាក់​ទៀត​ថា តាំងពី​ដើម​ឡើយ​លក់​ម៉ូតូ​ជា​ច្រើន​គ្រឿង​ហើយ​តែ​មិន​មាន​បញ្ហា​ឡើយ ។
ប្រភព​បាន​បន្ត​ទៀត​ថា គាត់​បាន​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ឱ្យមក​បន្ទប់​ជួល​របស់​គាត់​ដើម្បី​និយាយ​ចរចា​គ្នា​ហើយ​ជនសង្ស័យ​ខាងលើ​សុំ​បង់​រំ​លួស​ហើយ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បាន​យល់ព្រម​ដោយ​ឱ្យ​ជនសង្ស័យ​យក​ប្លង់​ដី​មក​ដាក់​បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​បានឱ្យ​ប្រពន្ធ​របស់​គាត់​យក​ប្លង់​ដី​មក លុះ​មក​ដល់​បន្ទប់​ជួល​ជន​រង​គ្រោះ​ចរចា​គ្នា​ហើយ​ជន​រង​គ្រោះ​ទៅ​យក​ប្លង់​ដី​នៅ​ឯ​ស្រុក​ដើម្បី​ឱ្យ​មេ​ភូមិ​ចេញ​លិខិត​ជាមួយ​ប្លង់​ដី នៅ​ពេល​នោះ​ដែរ​ប្រពន្ធ​ជនសង្ស័យ​បាន​និយាយ​ថា មិន​ចាំបាច់​ទៅ​ភូមិ​ធ្វើ​អី​នាំ​តែ​ខ្មាស់​គេ​ទេ បន្ទាប់​មក​ជន​រង​គ្រោះ​មិន​ព្រម ក៏​ប្តឹង​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​តែ​ម្តង ។
លុះ​សមត្ថកិច្ច​នាំ​មក​ប៉ុស្តិ៍​ចោម​ចៅ​៣​យក​មក​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ម៉ូតូ​ខាងលើ​បាន​យក​ទៅ​លក់​នៅ​ណា​ហ្គា​វើ​លហើយ​យក​លុយ​ទៅ​លេងល្បែង​អស់ហើយ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​មិន​ទាន់​មាន​លុយ​សង​ជន​រង​គ្រោះ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​បន្ត ។