យោងតាមក្រុមហ៊ុន Merrill Lynch របស់សហរដ្ឋអាមេរិកបានប៉ានប្រមាណថា បច្ចុប្បន្ន Apple កំពុងបង្វែរចូលចង្វាក់ផលិតកម្មនៃ iPhone អាចបត់បាន ហើយរំពឹងមានតួខ្លួនធំប៉ុនពួកថេបប្លែត ដោយមានគម្រោងចេញលក់នាឆ្នាំ ២០២០។
តាមការបកស្រាយពីអ្នកវិភាគ Wamsi Mohan ក្នុងស្ថាប័នខាងលើបញ្ជាក់កាលពីថ្ងៃសុក្រ៖ "តាមការប្រមើលមើល ក្រុមហ៊ុនលោក Tim Cook កំពុងសិក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់លើអេក្រង់បត់បានដែលអាចចេញនៅ ២ ឆ្នាំទៅមុខទៀត"។
ការលើកឡើងនេះក៏មិនខុសទៅនឹងចចាមអារ៉ាមកាលពីចុងឆ្នាំដែលថា Apple បានសហការជាមួយ LG Display ក្នុងការផលិត iPhone អាចបត់បាន ដោយមិនចង់ចាប់ដៃជាមួយ SAMSUNG ជៀសវាងខ្លាចក្រុមហ៊ុនយក្សកូរ៉េខាងត្បូងធ្វើការលួចចម្លងទុកមុន។
ប្រភព៖ iclarified ប្រែសម្រួល៖ ឡៃហ៊ាង
