ប្រទេស​វៀតណាម និងកូរ៉េខាងត្បូង «ប្តេជ្ញាបង្កើន​ទំហំពាណិជ្ជកម្ម​រួមដល់ ១០០ពាន់​លាន​ដុល្លារ» ខណៈ​លោក មូន ជែអ៊ីន កំពុង​ពេញ​ទស្សនកិច្ចនៅ​ហាណូយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេស​វៀតណាម និងកូរ៉េខាងត្បូង «ប្តេជ្ញាបង្កើន​ទំហំពាណិជ្ជកម្ម​រួមដល់ ១០០ពាន់​លាន​ដុល្លារ» ខណៈ​លោក មូន ជែអ៊ីន កំពុង​ពេញ​ទស្សនកិច្ចនៅ​ហាណូយ!

23/03/2018
(ហាណូយ)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងប្រធានាធិបតី​វៀតណាម លោក ត្រាន ដៃក្វាង (Tran Dai Quang) បានឈាន​ដល់ការឯកភាព​គ្នា ក្នុងការបង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី រហូតដល់ជាង ១០០ពាន់​លានដុល្លារ នៅត្រឹម​ឆ្នាំ២០២០។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
យោងតាម​យ៉ុនហាប់ លោក មូន និង​លោក Quang ក៏បានព្រមព្រៀង​គ្នា​ផងដែរថា នឹងពង្រឹង​ចំណងមិត្តភាព​ការទូត ឱ្យ​កាន់តែស៊ីជម្រៅ ព្រមទាំងអភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរ។ ការព្រមព្រៀង​គ្នានេះ​ធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលនៅ​ឯទីក្រុង​ហាណូយ នៅ​ថ្ងៃសុក្រនេះ នាឱកាសនៃការ​បំពេញដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ​ របស់លោក មូន មកកាន់​ប្រទេស​វៀតណាម កាលពីថ្ងៃ​ព្រហស្បតិ៍។

ថ្លែងនាឱកាស​នោះដែរ លោក មូន បានគូស​បញ្ជាក់ដូច្នេះថា «ខ្ញុំពិតជា​រីករាយណាស់ ដែលបានបំពេញ​ទស្សនកិច្ច មកកាន់ប្រទេស​វៀតណាមជាថ្មី​ម្ដងទៀត ក្នុងនាមជាគោល​ដៅ នៃដំណើរទស្សនកិច្ច​មកកាន់បរទេស នៅក្នុង​ឆ្នាំ២០១៨នេះ។ វៀតណាម​គឺជាប្រទេសពិសេសមួយ​ សម្រាប់កូរ៉េខាងត្បូង និងជាដៃគូដ៏​សំខាន់នៅក្នុងគោល​នយោបាយភាគខាងត្បូង​ថ្មី ដែល រដ្ឋាភិបាល​របស់យើងកំពុង​បន្តសកម្មភាព»។
គួរបញ្ជាក់ថា បើតាមសេចក្ដី​ថ្លែងការណ៍រួម រវាងលោក មូន ជែអ៊ីន និងលោក Tran Dai Quang កូរ៉េខាងត្បូង និងវៀតណាម នឹងបង្កើន​ទំហំពាណិជ្ជកម្ម​រហូតដល់ទៅ ១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ ខណៈ​លោក មូន ផ្ទាល់បាន​សន្យាថា នឹងបំពេញ ដំណើរទស្សនកិច្ច​មកកាន់បណ្ដាប្រទេស​អាស៊ានទាំងអស់ មុននឹងអាណត្តិ​ជាប្រធានាធិបតីរបស់លោក បញ្ចប់​នៅឆ្នាំ២០២២៕