បច្ចុប្បន្នជនរងគ្រោះបញ្ជួនទៅមន្ទីពេទ្យភ្នុំពេញ ចំពោះរថយន្តទាំងពីរ នគរបាល ឃាត់ទុកដើម្បីបន្តនិតិវិធីដោះស្រាយ។

ស្រុកកំពង់សីលាមានគ្រោះថ្នាក់ចរាចរបណ្តាលអោយមនុស្សពីរនាក់រងរបួសធ្ងន់! ! !
បញ្ចូលដោយ៖ Bunlors - 23/03/2018
នាព្រឹកថ្ងៃទី២៣ ខែមីនា២០១៨វេលាម៉ោង៨កន្លះនៅចន្លោះគីឡូម៉ែត្រលេខ១១០ .១១១ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា រវាងរថយន្ត០២គ្រឿងទិសដៅស្របគ្នាពីកំពង់សោម ទៅភ្នំពេញ។តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តម៉ាកស្តារិច ពណ៏ស លេខ2A 6639ភ្នុំពេញ បើកបរដោយឈ្មោះយិត ខ្មៅភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិសំរោង ឃុំលាវ ស្រុកកំពង់ត្រាច ខេត្តកំពត បានបុកពីក្រោយរថយន្តម៉ាកត្រូពិច ពណ៏ស លេខ2A 1911ភ្នុំពេញបើកបរដោយឈ្មោះ ជ្រូកភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា បណ្តាលអោយរងរបួសអ្នករួមដំណើ២នាក់។ជនរងគ្រោះទី១ ឈ្មោះយឹម សុភាពភេទស្រីអាយុ ៣៨ឆ្នាំ ត្រូវរបួសត្រង់ក្បាល និងថ្ងាស ចំណែកជនរងគ្រោះទី២ ឈ្មោះឈឹម ម៉ាន់ភេទប្រុស អាយុ ៥១ឆ្នាំត្រូវរបួសបែកមុខត្រង់រង្វង់ត្រចៀកខាងឆ្វេង ។អ្នកទាំងពីរ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូបាក់រទេះស្រុកកំពង់សីលា។