ក្រសួង​ពាណិជ្ជកម្ម​ចិន «ជម្រុញ និងឆ្លៀតព្រមាន​សហរដ្ឋអាមេរិក» ដែល​កំពុងរុញឲ្យ​ពាណិជ្ជកម្ម​មហាយក្សទាំងពីរ ធ្លាក់ចូល​គ្រោះថ្នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួង​ពាណិជ្ជកម្ម​ចិន «ជម្រុញ និងឆ្លៀតព្រមាន​សហរដ្ឋអាមេរិក» ដែល​កំពុងរុញឲ្យ​ពាណិជ្ជកម្ម​មហាយក្សទាំងពីរ ធ្លាក់ចូល​គ្រោះថ្នាក់!

23/03/2018
(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្ម​ចិន នៅថ្ងៃសុក្រនេះ​បានជំរុញ និងឆ្លៀតព្រមាន​សហរដ្ឋអាមេរិក ឱ្យមានការប្រុង​ប្រយ័ត្នខ្ពស់ ចំពោះ​សកម្មភាព​របស់ខ្លួន ដើម្បីកុំឱ្យទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគី​ រវាងប្រទេសទាំងពីរ​ធ្លាក់ក្នុង​គ្រោះថ្នាក់។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
ការព្រមានបែបនេះ​របស់ក្រសួងពាណិជ្ជកម្ម​ចិន កើតមានឡើង​បន្ទាប់ពី​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​​ថ្ងៃព្រហស្បតិ៍​បានចុះហត្ថលេខា ​លើ​បញ្ជាតម្លើងពន្ធ​នាំចូល​ផលិតផល​ពីចិន ជាពិសេសគឺ ដែក និងអាលុយមីញ៉ូម គិតជាទឹកប្រាក់​​សរុបជាង ៦០ពាន់លានដុល្លារ ដែលទីក្រុងប៉េកាំង​ចាត់ទុកថាជាគំរូ​ដ៏អាក្រក់បំផុត។ ដោយឡែក ក្រៅតែពី​ការព្រមាន ក្រសួង​ក៏បាន បង្ហើប​ផងដែរពី​គំរោងតម្លើង​ពន្ធ​គិតទឹកប្រាក់​ស្មើនឹង​ជាង ០៣ពាន់លានដុល្លារ លើការនាំចូល​ផលិតផលមួយ​​ចំនួន​ពី​​​សហរដ្ឋអាមេរិក។
ពោលគឺបើតាមក្រសួង​ពាណិជ្ជកម្មចិន ទីក្រុងប៉េកាំង កំពុងពិចារណា​​លើការតម្លើង​ពន្ធ ១៥ភាគរយ លើ​ផលិតផល​​អាមេរិក​ក្នុងនោះ​ រួមមាន ស្រា (Wine) ផ្លែ​ឈើស្ងួត និងបំពង់ដែក ព្រមទាំង ២៥ភាគរយ ទៀតលើ​​ការនាំចូល​ផលិត​សាច់ជ្រូក និងអាលុយមីញ៉ូម​​ ពីសហរដ្ឋអាមេរិក​ផងដែរ។

លើសពីនេះ​​ទៅទៀត ​ចិនកំពុងរៀបចំ​បញ្ជីផលិតផល​អាមេរិក​សរុប​ចំនួន ១២៨ ដែលអាច​នឹង​ស្ថិតនៅ ក្រោមគោលដៅ​​នៃការ​តម្លើងពន្ធ បើសិនជា​ប្រទេស​ទាំងពីរ​​មិនអាចឈានដល់​កិច្ចព្រមព្រៀង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​​ ជាមួយគ្នា​​ទេនោះ៕