សភាជាតិ​មីយ៉ាន់ម៉ា «ត្រៀម​បោះឆ្នោត​ជ្រើសតាំង ប្រធានាធិបតីថ្មី» ក្រោយ​លោក U Htin Kyaw ប្រកាស​លាងលែង​ពីតំណែង ដោយសារ​បញ្ហា​សុខភាព! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សភាជាតិ​មីយ៉ាន់ម៉ា «ត្រៀម​បោះឆ្នោត​ជ្រើសតាំង ប្រធានាធិបតីថ្មី» ក្រោយ​លោក U Htin Kyaw ប្រកាស​លាងលែង​ពីតំណែង ដោយសារ​បញ្ហា​សុខភាព!

23/03/2018
(រ៉ងហ្គូន)៖ សភា​ជាតិនៃសហភាពមីយ៉ាន់ម៉ា នឹងចាប់ផ្តើម​បោះឆ្នោត​ជ្រើសរើស​បុគ្គលធ្វើជាបេក្ខភាព​ឈរឈ្នោះ សម្រាប់ការប្រកួត​ប្រជែងយកតំណែង​ប្រធានា​ធិបតី ក្រោយអតីតមេដឹកនាំ លោក យូ ហាធី ក្យរ (U Htin Kyaw) បានប្រកាសលាលែង​ពីតំណែង​ កាលពីថ្ងៃពុធ​សប្តាហ៍នេះ ក្រោម​ហេតុ​ផលលោកបញ្ហា​សុខភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។
បើតាមប្រភព​ពីមន្រ្តីនៅក្នុងសភា​មីយ៉ាន់ម៉ា ក្រុមប្រតិភូបោះឆ្នោត​សម្រាប់តំណែង​ប្រធានាធិបតី នៃសភាតំណាងរាស្រ្ត នឹងបោះឆ្នោត​ជ្រើស​រើស​អនុប្រធានាធិបតី​មួយរូបទៀត ធ្វើជាបេក្ខភាព​ឈរឈ្មោះ ដើម្បីប្រកួតប្រជែង​ជាមួយអនុប្រធានាធិបតី​ ដែលមានស្រាប់​ចំនួនពីររូប​រួម​មាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe) និង លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) យកតំណែង​ជាប្រធានាធិបតី​ នៃសហភាព​មីយ៉ាន់ម៉ា។
គួរជម្រាបថា បើតាមរដ្ឋ​ធម្មនុញ្ញ​​មីយ៉ាន់ម៉ា តំណែង​​ប្រធានាធិបតី​ នៃប្រជាជាតិ​អាស៊ានមួយនេះ គួរត្រូវរកបុគ្គលថ្មី​មកបំពេញ​ឲ្យបាន នៅក្នុង​រយៈ​ពេល ០៧ថ្ងៃ ក្រោយពីប្រធានាធិបតី​​ចាស់​ប្រកាសចុះចេញ​ពី​តំណែង។ សម្រាប់អតីត​ប្រធានាធិបតី លោក យូ ហាធីន ក្យរ បានសម្រេច​ចិត្តលាលែងពីតំណែង កាលពីថ្ងៃពុធ សប្តាហ៍នេះ ក្រោយពីបាន​កាន់វារយៈពេល ០២ឆ្នាំ។ លោក​ត្រូវបាន​ការិយាល័យ​ប្រធានាធិបតី​បញ្ជាក់ថា បានសម្រេចចិត្ត​លាលែងដោយសារ​បញ្ហា​សុខភាព ខណៈដែល​លោកមាន​អាយុ ៧៣ឆ្នាំ ទៅហើយ​នោះ៕