អាជ្ញាធរអូស្ត្រាលី​​បើកការ​ស៊ើបអង្កេត «ករណីឧទ្ធម្ភាគចក្រ​ដឹកអ្នកទេសចរ​អាមេរិក ធ្លាក់នៅ​ក្នុង​សមុទ្រ» នៅតំបន់​ទេសចរណ៍​​ដ៏​ល្បីល្បាញមួយ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរអូស្ត្រាលី​​បើកការ​ស៊ើបអង្កេត «ករណីឧទ្ធម្ភាគចក្រ​ដឹកអ្នកទេសចរ​អាមេរិក ធ្លាក់នៅ​ក្នុង​សមុទ្រ» នៅតំបន់​ទេសចរណ៍​​ដ៏​ល្បីល្បាញមួយ...

22/03/2018
(ស៊ីដនី)៖ អាជ្ញាធរ​​អាកាសចរណ៍​​អូស្ត្រាលី បានបើកការ​ស៊ើប​អង្កេតមួយ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ បានធ្លាក់កាលពី​​ថ្ងៃពុធ នៅឯតំបន់​ថ្មប៉ប្រះទឹក ហ្គ្រែដ បារៀ រីហ្វ (Great Barrier Reef) ដោយសម្លាប់​ភ្ញៀវទេសចរអាមេរិកកាំង​ជាស្ត្រីម្នាក់អាយុ ៦៥ឆ្នាំម្នាក់ និងបុរស​​អាយុ​ ៧៩ឆ្នាំ ម្នាក់ទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ឧទ្ធម្ភាគចក្រធុន H120 ត្រូវបាន​គេរាយការណ៍ថា​ បានធ្លាក់ចូលទៅ​ក្នុង​ផ្ទៃទឹកចម្ងាយ ២៥០ម៉ែត្រ ពីតំបន់ឆ្នេរ ដែលស្ថិតនៅចំងាយ ៦៥គីឡូម៉ែត្រ ពី​ភាគខាង​ជើងកោះ វ៉ៃសាន់ដេយ៍ (Whitsundays)។ បន្ថែមពីលើនេះ​មនុស្សបីនាក់​ផ្សេងទៀត ក្នុងនោះមានអ្នក​ដំណើរពីរនាក់ និងពីឡុតម្នាក់ ក៏បានរង​របួសផងដែរ នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រនេះ។ ចំណែកឯ​ក្រុមហ៊ុន Whitsunday Air Services ជាម្ចាស់​ឧទ្ធម្ភាគចក្រ​ធុន H120 បានសម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ហើយបាន​សម្រេចចិត្ត​ផ្អាកការហោះ​ហើរ​របស់ខ្លួន​ ជា​បណ្ដោះអាសន្ន។
គួរបញ្ជាក់ថា ក្រៅតែពីភ្ញៀវទេសចរ​អាមេរិកពីរនាក់​បានស្លាប់ មនុស្សម្នាក់​ក្នុងចំណោមអ្នកនៅរស់រាន​មានជីវិតទាំង​បីនាក់ កំពុងស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ខណៈមនុស្សពីរនាក់​រងរបួស​ស្រាល៕