ពណ៌​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន ត្រៀម​រំលេច​លើ iPhone X ឆ្នាំ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពណ៌​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន ត្រៀម​រំលេច​លើ iPhone X ឆ្នាំ​នេះ

21/03/2018
ប្រភព​ពី​គណនី Benjamin Geskin បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter ជុំវិញ​រូបរាង iPhone X រចនា​ពណ៌​ថ្មី Blush Gold មក​ជាមួយ​នូវ​តួ​ខ្លួន​ និង​ទ្រនាប់​ជើង​ស៊ីម ដោយ​អះអាង​ថា​មាន​កំណែ​លេខ D21A។
Geskin ក៏​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពណ៌​ប្លែក​នេះ នឹង​ពិត​ជា​មាន​មែន​លើ iPhone ជំនាន់​ក្រោយ ហើយ​រំពឹង​ Apple ត្រៀម​ដាក់​បង្ហាញ​ក្នុង​ពេល​ខាង​មុខ។

កន្លង​ទៅ​ប្រភេទ​ពណ៌ Blush Gold ធ្លាប់​លេច​ធ្លាយ​ម្តង​អំឡុង​មុន​ថ្ងៃ​ដាក់​បង្ហាញ iPhone X ជំនាន់​ដំបូង​នា​ខែ​កញ្ញា ឆ្នាំ ២០១៧ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់​ត្រឹម​ជម្រើស​ពណ៌​ទឹក​ប្រាក់​ និង​ប្រផេះ យ៉ាងណាមិញ​បើ​ក្រឡេក​ទៅ​លោក Ming-Chi Kuo ក៏​ធ្លាប់​បង្ហាញ​ការ​ជឿជាក់​ច្បាស់​ដូច​គ្នា​ថា ​ឆ្នាំ​ទៅ​ដោយ​សារ​ក្រុមហ៊ុន​លោក Tim Cook ប្រឈម​នឹង​ការ​កកស្ទះ​នៃ​ចង្វាក់​ផលិតកម្ម ប៉ុន្តែ​ពណ៌​នេះ​ប្រាកដ​ជា​មាន​មែន។
រំឭក​ថា​មុន​នេះ​ បន្តិច​ក្រុមហ៊ុន​យក្ស​អាមេរិក ក៏​បាន​ប្រកាស​ពី​កាល​បរិច្ឆេទ​ត្រៀម​បើក​ព្រឹត្តិការណ៍​នា​ថ្ងៃ​ទី ២៧ មីនា នៅ​ទីក្រុង Chicago ដោយ​មតិ​ភាគ​ច្រើន​ហ៊ាន​សន្មត​នឹង​មាន​ការ​ដាក់​បង្ហាញ​នូវ iPad/MacBook ជំនាន់​ថ្មី​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន៕


ប្រភព៖ idropnews ប្រែ​សម្រួល៖ ឡៃហ៊ាង