យោធាហ្វីលីពីន៖ ពួកឧទ្ទាមបានបាញ់ទម្លាក់ យន្តហោះកសិកម្មមួយគ្រឿង ដោយចោទថា វាបំពុលបរិស្ថានក្នុងតំបន់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យោធាហ្វីលីពីន៖ ពួកឧទ្ទាមបានបាញ់ទម្លាក់ យន្តហោះកសិកម្មមួយគ្រឿង ដោយចោទថា វាបំពុលបរិស្ថានក្នុងតំបន់!

19/03/2018
(ម៉ានីល)៖ យោធាហ្វីលីពីន​បានអះអាង​នៅថ្ងៃចន្ទ​នេះថា ពួកឧទ្ទាមឆ្វេង​និយមមួយក្រុម បានបាញ់ទម្លាក់ ​យន្ដហោះធុនតូច​បាញ់ថ្នាំសម្លាប់​សត្វល្អិត​មួយ​គ្រឿង កាលពី​ថ្ងៃអាទិត្យ ដោយបណ្ដាល​ឱ្យពីឡុតម្នាក់​បាត់បង់ជីវិត។ នេះបើតាម​ការចេញផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
យោងតាមយោធា​ហ្វីលីពីន ឧប្បដិហេតុខាងលើ​មានជាប់ពាក់ព័ន្ធនឹង​យន្ដហោះមួយគ្រឿង ជាប់កុងត្រាជា​មួយក្រុមហ៊ុន​កសិកម្ម Sumitomo Fruits Corporation​ បានកើតឡើង​នៅឯទីក្រុង Tagbina នៃខេត្ត Surigao del Sur ស្ថិតនៅ​លើកោះ Mindanao ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។ យោធា​ហ្វីលីពីនបានបន្ថែមទៀតថា យន្ដហោះនេះ ដែលបញ្ជាការ​ហោះហើរដោយ លោក Lynbert Laguda បានឆេះ នៅអំឡុងពេល​ហោះហើរ​បាញ់ថ្នាំសម្លាប់សត្វល្អិត​ ជាប្រចាំកាលពីថ្ងៃអាទិត្យ ហើយក្រុម ឧទ្ទាមឆ្វេង​និយម អាចជាអ្នកបាញ់​ទម្លាក់​យន្ដហោះនេះ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​ហ្វីលីពីន នេះគឺជាលើកទីមួយ​ដែលក្រុមឧទ្ទាម​ឆ្វេងនិយម បាញ់ទម្លាក់យន្ដហោះ​របស់ក្រុមហ៊ុន​កសិកម្ម​នៅក្នុងតំបន់ បន្ទាប់ពីពួកគេធ្លាប់​បានព្រមានកាល​ពីឆ្នាំ២០១៦ ថា ពួកគេនឹងបាញ់ទម្លាក់យន្ដហោះ​ទាំងអស់ ដែលប្រើ​ប្រាស់ដោយ​ក្រុមហ៊ុនកសិកម្ម សម្រាប់ការ​ចោទប្រកាន់ថា បានចូលរួមបំផ្លិចបំផ្លាញ​បរិស្ថាននៅ​ក្នុងតំបន់៕