ព្រឹត្តិការណ៍ Worldwide Developers Conference របស់ក្រុមហ៊ុន Apple នឹងប្រព្រឹត្តិទៅនៅចន្លោះថ្ងៃទី ៤ ដល់ ៨ មិថុនា ឆ្នាំ ២០១៨ ក្នុងទីក្រុង San Jose ដែលប្រមូលផ្តុំអ្នកអភិវឌ្ឍកម្មវិធីរាប់ពាន់នាក់ជុំវិញពិភពលោក។
ឆ្នាំទៅព្រឹត្តិការណ៍ដដែលនេះ បានដាក់បង្ហាញនូវឧបករណ៍ HomePod, iMac Pro, iOS 11 និង iPad Pro 10.5 អ៊ីញ បន្សំប្រព័ន្ធប្រតិបត្តិ macOS High Sierra, watchOS 4 និងមុខងារ ARKit។ ដោយឡែកក្នុងឆ្នាំ ២០១៨ គេរំពឹងទុកក្រុមហ៊ុនលោក Tim Cook ក៏នឹងបង្ហាញតម្រុយខ្លះៗជុំវិញប្រព័ន្ធ iOS 12 ក៏ដូចជា iPad និង MacBooks ជំនាន់ធូរថ្លៃ ដូចចចាមអារ៉ាមបានលេចធ្លាយពីសព្វដង។
យ៉ាងណាមិញសម្រាប់ iOS ជំនាន់ក្រោយ ថ្វីបើអាចដាក់បង្ហាញក្នុងព្រឹត្តិការណ៍ WWDC ដូចឆ្នាំទៅ ប៉ុន្តែការប្រើប្រាស់ជាសាធារណៈនឹងត្រូវពន្យារពេលដល់ចុងឆ្នាំជាមួយ iPhone ថ្មីឬទុកដល់ ២០១៩ ជាមួយការកែប្រែផ្ទៃ Homescreen ដ៏ថ្មីស្រឡាង គ្រាន់ថាក្រុម Developer អាចមានសិទ្ធប្រើប្រាស់មួយភាគតូចនាអំឡុងខែមិថុនានោះផ្ទាល់តែម្តង។
ប្រភព៖ theverge ប្រែសម្រួល៖ ឡៃហ៊ាង
