ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨! (Photo inside) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨! (Photo inside)

14/03/2018
(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យ៉ាងហោចណាស់កងកម្លាំងប៉ូលិសចំនួន ០២នាក់ បានបាត់បង់ជីវិតនៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើរថយន្ត ដែលស្ថិតនៅខេត្ត ហ៊ែលម៉ាន់ដ៍ (Helmand) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន៕

២៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃពុធនេះ បានប្រកាសថា លោកបានសម្រេចចិត្តលុបចោលការ ផ្ដល់សច្ចាប័នរបស់ហ្វីលីពីនលើលក្ខន្តិកៈទីក្រុងរ៉ូម ស្ដីពីការបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ សម្រេចចិត្តនេះមាន ន័យស្មើដកសមាជិកភាពរបស់ហ្វីលពីន ចេញពីស្ថាប័នកំពូលអន្តរជាតិមួយនេះ៕

៣៖ លោក Stephen Hawking រូបវិទូដ៏ល្បីល្បាញបំផុតជនជាតិអង់គ្លេស ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងផ្តល់តម្លៃ នៃការសិក្សាជាច្រើន ទៅលើជីវិតភពផ្សេង និងបញ្ហាពាក់ព័ន្ធនឹងប្រហោងខ្មៅនោះ ទីបំផុតបានទទួលមរណៈភាពហើយ ក្នុងអាយុ ៧៦ឆ្នាំ ក្រោយពីទទួលរងជំងឺរាប់សិបឆ្នាំមកនេះ ដោយអង្គុយលើរទេះ និងមានឧបករណ៍វេជ្ជសាស្ត្រ ជំនួយសុខភាពជាប់ជានិច្ចនោះ៕

៤៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សំណើឲ្យបង្កើតកងទ័ពអវកាស ជាផ្នែកកងកម្លាំងថ្មីនៅក្នុងវិស័យ យោធា របស់សហរដ្ឋអាមេរិក៕

៥៖ ចៅក្រមសហព័ន្ធម្នាក់របស់សហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងថា អតីតប្រធានចាត់ការយុទ្ធនាការឃោនាបោះឆ្នោត របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺលោក ផូល មេណាហ្វត (Paul Manafort) មានលទ្ធភាពខ្ពស់ក្នុងការប្រឈមមុខ ជាប់ពន្ធនាគារអស់មួយជីវិត៕

៦៖ រដ្ឋាភិបាលបង់ក្លាដែស បានសម្រេចប្រកាសធ្វើការកាន់ទុក្ខ រយៈពេល ០១ថ្ងៃ ទូទាំងប្រទេស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ សម្រាប់ការបាត់បង់ជីវិតនៃជនរងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង របស់អាកាសចរណ៍បង់ក្លាដែស US-Bangla នៅឯព្រលានយន្តហោះនៃទីក្រុង Kathmandu ប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ៕