កម្មវិធី YouTube សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS បានបញ្ចេញកំណែអាប់ដេតថ្មី ដោយបានបន្ថែមមុខងារ Dark Theme ដែលអាចប្រែប្រួលផ្ទៃ Interface ទៅជាពណ៌ខ្មៅ ល្អសម្រាប់ការប្រើប្រាស់ពេលយប់។
ដើម្បីអាចប្រើមុខងារនេះបាន ត្រូវអាប់ដេតកម្មវិធី YouTube ទៅកាន់ជំនាន់ចុងក្រោយ។ បន្ទាប់មកបើកកម្មវិធីឡើង រួចចូលទៅកាន់ Settings នៃកម្មវិធី ហើយដំណើរការមុខងារ Dark Theme ជាការស្រេច។
បញ្ជាក់ថាបច្ចុប្បន្នមុខងារនេះមានតែសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ប៉ុណ្ណោះ ដោយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នឹងបញ្ចេញឆាប់ៗនេះ៕
ប្រភព៖ redmondpie ប្រែសម្រួល៖ ឡៃហ៊ាង
