លោក ដូណាល់ ត្រាំ ទៅដល់រដ្ឋកាលី​ហ្វរញ៉ា​​តាមការសន្យា និងពន្យល់​ពីមូលហេតុ​ដែល​លោក​ត្រូវតែ​កសាង​ជញ្ជាំង​ព្រំដែន ជាមួយ​ម៉ិចស៊ីកូ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ទៅដល់រដ្ឋកាលី​ហ្វរញ៉ា​​តាមការសន្យា និងពន្យល់​ពីមូលហេតុ​ដែល​លោក​ត្រូវតែ​កសាង​ជញ្ជាំង​ព្រំដែន ជាមួយ​ម៉ិចស៊ីកូ...

14/03/2018
(កាលីហ្វ័រញ៉ា)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបំពេញ​ដំណើរទស្សនកិច្ច​ជាលើកដំបូង​ តាមពាក្យ​សន្យាទៅ​កាន់ទីក្រុង សាន់ ឌាហ្គោ (San Diego) នៃរដ្ឋ​កាលីហ្វ័រញ៉ា ដើម្បីត្រួតពិនិត្យ​មើលការសាងសង់​ គំរូជញ្ជាំង​ព្រំដែន​ជាមួយ​មិចស៊ីកូ។ នេះបើតាម ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនាឱកាស​បំពេញដំណើរ​ទស្សនកិច្ច​ កាលពីថ្ងៃអង្គារ​នោះដែរ លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «បើសិនជា​អ្នកមិនមាន​ប្រព័ន្ធជញ្ជាំង​ព្រំដែន​នៅទីនេះទេ នោះយើងនឹង​មិនមានប្រទេស​ឡើយ... ដូច្នេះអ្នក​ត្រូវយល់ និងដឹងឱ្យ​ច្បាស់ពីអ្វី ខ្លះដែលនៅម្ខាង​ទៀត​នៃជញ្ជំងព្រំដែន»។ ប៉ុន្តែទន្ទឹមគ្នា​នឹងដំណើរ​ទស្សនកិច្ចនេះ ក្រុមអ្នកតវ៉ា ២០០នាក់ ក៏បាន​ប្រមូលផ្ដុំគ្នា សម្ដែងការជំទាស់​នឹងគោលនយោបាយ​របស់លោក ដូណាល់ ត្រាំ ផងដែរ។
គួរបញ្ជាក់ថា ជញ្ជាំងព្រំដែន​ថ្មីមានតម្លៃជាង ១៨ពាន់លានដុល្លារ របស់លោក ដូណាល់ ត្រាំ​ ដែលត្រូវ​បានចាប់ផ្ដើម​សាងសង់ កាលពី​ខែកញ្ញា ឆ្នាំ២០១៧ មានកម្ពស់ ៩.១ម៉ែត្រ ព្រមទាំងគ្រប​ដណ្ដប់លើ​ចំងាយប្រវែង ១,០០០ម៉ៃល៍ (១,៦០៩គីឡូម៉ែត្រ)៕