ការពិភាក្សាកុងត្រាថ្មីរបស់កីឡាករចាស់វស្សាពីររូប គឺ Frank Ribery និង Arjen Robben នឹងធ្វើឡើងនៅខែក្រោយ។ នេះបើតាមសម្ដីនាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge។
នាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge
លោកនាយកប្រតិបត្តិក្លឹប Bayern ក្នុងថ្ងៃនេះ បានឲ្យដឹងថា កីឡាករបារាំង Ribery និងកីឡាករហុល្លង់ Robben បានព្រមព្រៀងហើយ ក្នុងការចរចាកុងត្រាថ្មីនាខែមេសាខាងមុខនេះ។ លោក Rummenigge បានបង្ហើបទៀតថា កីឡាករចាស់វស្សាទាំងពីរ នៅតែចង់បន្តលេងឲ្យក្លឹបយក្សអាល្លឺម៉ង់បន្តទៅទៀត។
ទាំង Ribery និង Robben សុទ្ធតែនឹងត្រូវផុតកុងត្រាជាមួយក្លឹប Bayern នៅពេលចប់រដូវកាលនេះ។
សូមបញ្ជាក់ផងដែរ ព័ត៌មានស្ដីពី គម្រោងចរចាកុងត្រាថ្មីរបស់ កីឡាករវ័យ ៣៤ឆ្នាំទាំងពីរ លេចឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយខ្សែការពារស្លាបវ័យក្មេង Joshua Kimmich បានចុះកុងត្រាថ្មី ជាមួយក្លឹប Bayern។ កាលពីថ្ងៃសុក្រ ក្លឹបបានប្រកាសថា កីឡាករវ័យក្មេងអាល្លឺម៉ង់ បានចុះកុងត្រាថ្មី ដែលមានសុពលភាពដល់ឆ្នាំ ២០២៣៕