ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨! (Photo inside) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨! (Photo inside)

13/03/2018
(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។
ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះ​មានអ្វីខ្លះនោះ​ សូមទស្សនាដូចខាងក្រោម៖
១៖ ប្រទេសតួកគី «ជិតបានប្រព័ន្ធមីស៊ីល S-400 យកមកប្រើហើយ» ក្រោយរុស្ស៊ីសន្យាបង្កើនល្បឿន!
២៖ យោធាតួកគី​ប្រកាសថា «ភេរវករ​សរុប ៣,៣៤៧នាក់ បានបាត់បង់​ជីវិត» ក្នុងប្រតិបត្តិការ​ក្តៅគគុក​នៅ​តំបន់ Afrin ទឹកដី​ស៊ីរី!
៣៖ រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក ដើរប្រាប់​បណ្តា​ប្រទេស​អាហ្វ្រិក​ ឲ្យប្រយ័ត្ននយោបាយ​​ចិន ហើយ​រឿងនេះកំពុងបង្កកំហឹងជាខ្លាំង ដល់​ទីក្រុង​ប៉េកាំង!
៤៖ ក្រុមហ៊ុន US-Bangla និងអាកាសយានដ្ឋាននេប៉ាល់ «ស្តីបន្ទោសគ្នា​ទៅវិញ​ទៅមក» ជុំវិញមូលហេតុ​បង្កឲ្យធ្លាក់យន្តហោះ ស្លាប់មនុស្ស ៤៩នាក់!
៥៖ អគារកម្ពស់ជិត ៣០ជាន់ នៅ​សហរដ្ឋអាមេរិក រលំខ្ទេចអស់​តែប៉ុន្មាន​វិនាទី!
៦៖ មហាយក្សចិនបង្ហាញ «សេចក្តីព្រាង​នៃកំណែ​ទម្រង់​ស៊ីជម្រៅ» ដែលស្ថាប័ន​រដ្ឋធំៗ​នឹងត្រូវបង្កើតថ្មី, បញ្ចូលគ្នា និងកែប្រែបន្ថែម​មុខងារ​!
៧៖ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis សុខៗ​ស្រាប់តែ​លេចមុខ​​នៅ​អាហ្វហ្គានីស្ថាន ដែលជាទស្សនកិច្ច​សម្ងាត់!