ភ្នំពេញ៖ សំណង់អគារពាណិជ្ជកម្មតូចធំ ផ្សារទំនើប និងគេហដ្ឋានទំនើបៗ ត្រូវបានសាងសង់ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ។ សោភ័ណភាពទីក្រុង គឺកាន់តែស្រស់ស្អាតលេចធ្លោរដែលបានទាក់ទាញពាណិជ្ជករ និងទេសចរបរទេសរាប់លាននាក់មកកម្ពុជាក្នុងមួយឆ្នាំៗ។ អ្នកវិនិយោគទុនបរទេស ក៏កំពុងសម្រុកចូលមកបណ្តាក់ទុនប្រកបអាជីវកម្មដោយគ្មានការភ័យខ្លាចនៅក្នុងប្រទេសយើង។
ជីវភាពពលរដ្ឋក៏បានធូរធារមួយកម្រិតធំដោយមានឱកាសពង្រីកមុខរបរ នឹងមានការងារធ្វើជាមួយប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតផង។ ទាំងអស់នេះគឺដោយសារកម្ពុជាមានសន្តិភាព។ បើគ្មានសន្តិភាពទេ គឺគ្មាននរណាហ៊ានមកកម្ពុជា។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រើន និងជូនពរក្រុមហ៊ុនវិនិយោគតូចធំទាំងអស់ទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា។