នេះ​បាន​ចំ​ជា​អ្នកបើកបរ​មែន គ្មាន​ប្រុង​ប្រយ័ត្ន​សោះ !! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នេះ​បាន​ចំ​ជា​អ្នកបើកបរ​មែន គ្មាន​ប្រុង​ប្រយ័ត្ន​សោះ !! !

07/03/2018
ខេត្តកណ្ដាល ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​ទៅ​បុក​ម៉ូតូ​៥​គ្រឿង ដែល​ចត​ឈរ​ដោយ​ឲ្យ​សិស្ស​ដើរ​ឆ្លងផ្លូវ និង​អ្នក​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​១៤​នាក់ កាលពី​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូ​មែ​ត្រ​លេខ​៣១-៣២ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។
នគរបាល​ចរាចរណ៍​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ពេល​កើតហេតុ​ខាងលើ​នោះ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D-៣៤៦០ (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​មក​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ចំនួន​០១​គ្រឿង និង​បន្ត​បុក​ម៉ូតូ​៤​គ្រឿង ដែល​ឈប់​ស្ងៀម​ចាំ​ឱ្យ​សិស្ស​ដើរ​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​របួស​មនុស្ស​១៤​នាក់ ស្រី​០៨​នាក់ របួសធ្ងន់​០៣​នាក់ ស្រី​០២​នាក់ ស្រាល​១១​នាក់ ស្រី​០៦​នាក់​។
រថយន្ត​១​គ្រឿង ម៉ូតូ​០៤​គ្រឿង ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ដែល​ខូចខាត​។ ក្រោយ​ពេល​កើតហេតុ តៃកុង​រថយន្ត​បង្កហេតុ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​បន្សល់​ទុក​អ្នក​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។ ចំណែក​រថយន្ត​បង្ក សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​នីតិវិធី​។