ក្តៅគគុក! សហរដ្ឋអាមេរិក «ចោទកងទ័ពស៊ីរីថា បានប្លន់យក​ជំនួយមនុស្សធម៌ UN» ដែល​គ្រោងផ្តល់ទៅឲ្យ​ជនរងគ្រោះ ​នៅ​តំបន់ Ghouta! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! សហរដ្ឋអាមេរិក «ចោទកងទ័ពស៊ីរីថា បានប្លន់យក​ជំនួយមនុស្សធម៌ UN» ដែល​គ្រោងផ្តល់ទៅឲ្យ​ជនរងគ្រោះ ​នៅ​តំបន់ Ghouta!

06/03/2018
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកស្វាគមន៍ ​ចំពោះការផ្ដល់​ជំនួយមនុស្សធម៌​របស់ UN ទៅកាន់ប្រជាជន​ស៊ីរីក្នុងតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលត្រូវបាន​ឡោមព័ទ្ធចាប់តាំង​ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧មក។ ក៏ប៉ុន្តែ​​ទន្ទឹមគ្នា​​​កងកម្លាំង​រដ្ឋាភិបាល​​ស៊ីរី បែរជាលួចជំនួយ​មនុស្សធម៌នេះ​ទៅវិញ។ នេះបើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌួហ្សារិច (Stephane Dujarric) បានបញ្ជាក់ឱ្យដឹងថា ក្រុមអ្នកផ្ដល់​ជំនួយបានផ្ដល់​ជំនួយជាស្បៀងអាហារ​ ទៅដល់ប្រជាជន​ស៊ីរីរងគ្រោះជាង ២៧,៥០០នាក់​ នៅក្នុងតំបន់ Ghouta ភាគខាងកើត ស្ថិតនៅជាយទីក្រុង​ដាម៉ាស់ ប៉ុន្តែ​ជុំវិញការផ្ដល់​ជំនួយនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី ហ៊ីធើ ណត (Heather Nauert) បែរជាចោទ​ប្រកាន់ថា កងកម្លាំង​រដ្ឋាភិបាលស៊ីរី បានលួចជំនួយ​មនុស្សធម៌នេះ​ទៅវិញ។
លោកស្រី បានលើកឡើងនៅលើ បណ្ដាញ Twitter នៅថ្ងៃអង្គារនេះ​ដូច្នេះថា «យើងស្វាគមន៍ការ​ផ្ដល់ជំនួយ​មនុស្សធម៌​ ទៅដល់ប្រជាជនស៊ីរី ប៉ុន្តែយើងបាន ទទួលសេចក្ដី​រាយការណ៍​ថា របបដឹកនាំ​ស៊ីរី​បានលួចយក​ជំនួយមនុស្សធម៌​ទាំងនេះ ក្នុងនោះរួមមាន​ទាំងថ្នាំពេទ្យ និងគ្រឿង ផ្គត់ផ្គង់នានា។ ស៊ីរី និងរុស្ស៊ី អាច ឬត្រូវតែបញ្ឈប់​ទង្វើបែប​នេះ»។
គួរបញ្ជាក់ថា តំបន់ Ghouta ភាគខាងកើត ត្រូវបានក្រុមឧទ្ទាមស៊ីរី​ដណ្ដើម​គ្រប់គ្រង​​កាលពី​ឆ្នាំ២០១២ ហើយបើតាមទីក្រុង​ដាម៉ាស់ ក្រុមសកម្ម​ប្រយុទ្ធ ១០,០០០នាក់ ដល់១២,០០០នាក់ កំពុងស្ថិត​នៅក្នុងតំបន់​មួយនេះ៕