Facebook កំពុងតែសាកល្បងមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះ Status ជាសារសំឡេងបាន។
មុខងារថ្មីនេះប្រទះឃើញដំបូងដោយអ្នកប្រើប្រាស់ឈ្មោះ Abhishek Saxena ហើយ Facebook ក៏បានបញ្ជាក់អំពីការសាកល្បងមុខងារនេះដែរ។ Facebook បាននិយាយថា ៖ "Voice Clips (មុខងារថ្មី) នឹងជាវិធីថ្មីមួយដើម្បីឲ្យមនុស្សអាចបង្ហាញពីខ្លួនឯង”។
បច្ចុប្បន្ននេះ Facebook កំពុងសាកល្បងមុខងារថ្មីសម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចក្នុងប្រទេសឥណ្ឌា ហើយមិនមានការធានាថានឹងបញ្ចេញឲ្យប្រើប្រាស់ទូលំទូលាយនាថ្ងៃខាងមុខនោះទេ៕
ប្រភព៖ iDownloadBlog ប្រែសម្រួល៖ ឡៃហ៊ាង
