ហេតុអ្វីអាហារដែលមានជាតិដែក សំខាន់ចំពោះស្ត្រីប្រើកម្លាំងច្រើនក្នុងការងារប្រចាំថ្ងៃ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហេតុអ្វីអាហារដែលមានជាតិដែក សំខាន់ចំពោះស្ត្រីប្រើកម្លាំងច្រើនក្នុងការងារប្រចាំថ្ងៃ?

04/03/2018
បើ​សិន​ជា​រាងកាយ​អ្នក​កង្វះ​នូវ​ជីវជាតិ​ដែក ​នោះ​សាច់ដុំ​ក៏​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ដែរ។ ប្រូតេអ៊ីន Myoglobin ​ដែល​រក​ឃើញ​ក្នុង​ជាលិកា​សាច់ដុំ ​ត្រូវ​ការ​ជាតិ​ដែក​ដើម្បី​ចូល​រួម​ក្នុង​ដំណើរ​កន្ត្រាក់​របស់​សាច់ដុំ។
បើ​យោង​ទៅ​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​នៅ​ឯ​សហរដ្ឋអាមេរិក ​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ដែល​សកម្ម​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ច្រើន ​តែង​តែ​ជួប​ប្រទះ​ការ​ចុក​រោយ​សាច់ដុំ ​ឆាប់​នឿយ​ហត់ ​និង​អស់​កម្លាំង ​នោះ​ដោយ​សារ​តែ​ពួក​គេ​មើល​រំលង​ការ​ទទួល​ទាន​អាហារ​មួយ​ចំនួន​ដែល​ផ្ទុក​ជាតិ​ដែក។ អាហារ​ដែល​អាច​ផ្តល់​ជាតិ​ដែក​បាន​បរិបូរណ៍​ចំពោះ​សាច់​ដុំ​មាន​ដូច​ជា៖
១. បាយ

២. សាច់​គោ

៣. ប៉េងប៉ោះ

៤. ដំឡូងបារាំង

៥. អយស្ទ័រ

៦. សណ្តែក​សៀង៕


ប្រភព៖ Womenshealth ប្រែ​សម្រួល៖ ឡៃហ៊ាង