សហរដ្ឋអាមេរិក៖ ខ្យល់ព្យុះបោកបក់​តំបន់​ឆ្នេរភាគខាងកើត «ផ្តាច់ជីវិត​មនុស្ស ០៥នាក់» ក្នុងនោះ​ក្មេងៗ ០២នាក់ ស្លាប់​ដោយសារដើមឈើរលំ​សង្កត់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ ខ្យល់ព្យុះបោកបក់​តំបន់​ឆ្នេរភាគខាងកើត «ផ្តាច់ជីវិត​មនុស្ស ០៥នាក់» ក្នុងនោះ​ក្មេងៗ ០២នាក់ ស្លាប់​ដោយសារដើមឈើរលំ​សង្កត់!

03/03/2018
(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាង​ហោចណាស់ ០៥នាក់ ក្នុងនោះរួមមាន​ទាំង​កុមារៗ ០២នាក់​ផងដែរ បានបាត់បង់ជីវិត នៅក្នុងខ្យល់​ព្យុះកំណាច ដែលបាននិង​កំពុងបោកបក់​មកលើតំបន់​ឆ្នេរភាគខាងកើត នៃសហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១៨។
អាជ្ញាធរ​អាមេរិកបាន​បញ្ជាក់ថា ក្មេងប្រុសអាយុ ០៦ឆ្នាំម្នាក់ បានស្លាប់​នៅក្នុងរដ្ឋ វ៉ឺជីនៀ (Virginia) នៅពេលដែល​ដើរឈើធំ​មួយដើម បានដួល​រលំទៅលើផ្ទះ​របស់គ្រួសារ​ក្មេងនោះ កាលពីព្រឹក​ថ្ងៃសុក្រ​សប្តាហ៍នេះ ខណៈសមាជិក​គ្រួសារ​ទាំងអស់​មិនទាន់ទាំងក្រោកពីដំណេក​ផងនោះ។

បន្ថែមពីនេះ​ទៀតកាលពី​ល្ងាចថ្ងៃសុក្រ ក្មេងប្រុសម្នាក់​ទៀតអាយុ ១១ឆ្នាំ រស់នៅរដ្ឋ ញូយ៉ក បានស្លាប់ក្នុង​ករណីដូចគ្នា គឺដើមឈើរលំ​សង្កត់លើផ្ទះរបស់​ក្រុមគ្រួសារក្មេង​នោះ ដែលស្ថិត​នៅ​ក្នុង​សង្កាត់ ភុតណាម (Putnam)។ ដោយឡែក​​ម្តាយរបស់​កុមារ​រងគ្រោះ​ ​ដែលស្ថិត​នៅផ្ទះ​ពេលកើត​ហេតុ​​នោះដែរ បានទទួល​​រងរបួសធ្ងន់ និងកំពុង​សម្រាកព្យាបាល​​នៅមន្ទីរ​ពេទ្យ។
គួរបញ្ជាក់ថា ព្យុះកំណាច​ខាងលើនេះ ត្រូវបានអាជ្ញាធរ​អះអាងថា នឹងបន្តរហូត​ដល់ថ្ងៃ​សៅរ៍​សប្តាហ៍នេះ ហើយដោយ​ឡែកមនុស្ស​ស្លាប់​ចំនួន ០៣នាក់ទៀត គឺជាមនុស្ស​មានវ័យចំណាស់​ចន្លោះពី ៤៤ឆ្នាំ ទៅ ៧៧ឆ្នាំ សុទ្ធតែត្រូវបាន​រងគ្រោះ​ដោយ​ដើមឈើ​រលំសង្កត់​ផ្ទះ​ដូចគ្នា៕