បាក់ចិត្តស្តូក Concept ទូរសព្ទ iPhone X/X Plus ពណ៌ទឹកមាសខ្មៅនិងស
បញ្ចូលដោយ៖ Laiheang Vobfm - 02/03/2018អ្នករចនាល្បីឈ្មោះលោក Martin Hajek បានចុះផ្សាយនូវគំរូរាង (Concept) iPhone X និង X Plus សេរ៊ីឆ្នាំ ២០១៨ ស្ថិតក្នុងពណ៌ទឹកមាស លាយឡំពណ៌ខ្មៅ និងស។ កាលពីឆ្នាំទៅក៏ធ្លាប់បង្ហាញស្រដៀងគ្នា មុនពេល iPhone X ដាក់បង្ហាញក្នុងខែកញ្ញា ប៉ុន្តែធាតុពិតចេញត្រឹមពីរពណ៌ រួមមានទឹកប្រាក់និងប្រផេះ។
យ៉ាងណាមិញ បើតាមចចាមអារ៉ាមនាពេលកន្លងទៅ សម្រាប់ iPhone ឆ្នាំនេះ នឹងប្រើអេក្រង់ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ ប្រភេទ OLED សុទ្ធសាធ បន្ថែមការវិវត្តន៍នូវប្រព័ន្ធ TrueDepth ឲ្យកាន់តែវិសេសវិសាលជាងម៉ូឌែលបច្ចុប្បន្ន។
ប្រភព៖ Martinhajek ប្រែសម្រួល៖ ឡៃហ៊ាង