រដ្ឋមន្រ្តីក្រសួងព័ត៌មានជជែកជាមួយលោក ឡុង សារិទ្ធិ រឿងបិទ COLOSO KTV ថាជារឿង កុំខឹងគោវាយរទេះ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្រ្តីក្រសួងព័ត៌មានជជែកជាមួយលោក ឡុង សារិទ្ធិ រឿងបិទ COLOSO KTV ថាជារឿង កុំខឹងគោវាយរទេះ! ! !

28/02/2018
ភ្នំពេញ ៖ បញ្ហាបិទក្លឹបកម្សាន្ត កូឡូសូ (COLOSO KTV) បានក្លាយជាប្រធានបទក្រៅ ត្រូវបានលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ឡុង សំរិត ជជែកគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក ហើយលោករដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកថា ការបិទក្លឹបកម្សាន្ត COLOSO KTV នេះ គឺកំពុងប្រើមធ្យោបាយ ខឹងគោមកវាយរទេះ។

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍តាមបណ្តាញសង្គមហ្វេសប៊ុកដែលមានសេចក្តីដូច្នេះថា យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺ បុគ្គលម្នាក់ធ្វើខុស តែមកស្អប់រដ្ឋាភិបាលនោះមិនត្រូវទេ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទហាងទាំងមូល។ ណឹងមិនយើងប្រាប់រាស្រ្តផ្សឹង តែយើងធ្វើផ្សេង?។

ប្រសាសន៍ខាងលើរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ ត្រូវលោក ឡុង សំរិត បានឡើងមកគាំទ្រដូច្នេះថា ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ ត្រឹមត្រូវ អាជ្ញាធរគួរតែ អនុញ្ញាត ឱ្យ COLOSO KTV បើកដំណើរការណ៍វិញ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារពលរដ្ឋ។

ជាមួយនឹងការគាំទ្រប្រយោគខាងលើរបស់លោក ឡុង សំរិត លោករដ្ឋមន្រ្តីបានតបវិញដូច្នេះថា លោក ឡុក សំរិត និយាយថា ខ្ញុំមានបំនងឲ្យអាជ្ញាធរបើក ហាង Coloso KTV ឡើងវិញ តាមពិតខ្ញុំចង់និយាយពីរបៀបធ្វើការ និង ការសំរេចចិត្តរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលត្រូវធ្វើឲ្យមានលក្ខណៈស៊ីសង្វាក់គ្នាទៅវិញទេ។