ស្ងាត់ៗ! តារាចម្រៀង​បែបយុវវ័យ លោក អាន គុណកូឡា ​វិលទៅរកផលិតកម្ម M ជាទ្រនំចាស់វិញ ក្រោយសម្រេច​ដើរចេញ ​​ពី​សាន់ដេ ​! (Video inside) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ងាត់ៗ! តារាចម្រៀង​បែបយុវវ័យ លោក អាន គុណកូឡា ​វិលទៅរកផលិតកម្ម M ជាទ្រនំចាស់វិញ ក្រោយសម្រេច​ដើរចេញ ​​ពី​សាន់ដេ ​! (Video inside)

23/02/2018
(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ លោក អាន គុណកូឡា ក្រោយបញ្ចប់កិច្ចសន្យា ជាមួយនឹងផលិតកម្ម សាន់ដេ ត្រូវបានគេដឹងថា ​លោកបានវិលត្រឡប់ ទៅរកផលិតកម្មអឹម (M) ដែលជាទ្រនំចាស់របស់ខ្លួនវិញហើយ ដោយខាងផលិតកម្មចាស់ បានផ្ដល់ឱកាសជាថ្មី ដល់អតីតតារាចម្រៀងចាស់ៗ​ឡើងវិញ​ រួមទាំងលោក អាន គុណកូឡាផងដែរ។ ​
ប្រភព័ត៌មានច្បាស់ការណ៍ទម្លាយចេញឲ្យដឹង​បន្តទៀតថា ​ខាង​ផលិតកម្ម អឹម (M) ចាត់ទុក​តារាចម្រៀង ​លោក អាន គុណកូឡា ជាអ្នកចម្រៀងដែលពោរពេញ ទៅដោយសមត្ថភាព និងទេព្យកោសល្យល្អ​ម្នាក់ដដែល ហើយ​ផលិតកម្មក៏ងាយស្រួល ក្នុងការធ្វើឲ្យ​តារាចម្រៀងរូបនេះ មានភាពល្បីល្បាញ នៅគ្រប់ស្រទាប់​យុវវ័យ និងមហាជន ដែលតែងតែនិយមគាំទ្រលោក ផងដែរ។

ជុំវិញរឿងរ៉ាវបង្ហើបឲ្យដឹងបែបនេះ សម្រាប់តារាចម្រៀង​ លោក អាន គុណកូឡា ផ្ទាល់​ក៏ចង់បង្ហាញថា ការចាកចេញពីផលិតកម្មមួយ ទៅផលិតកម្មមួយទៀត វាមិនមែនជាជម្រើសល្អទេ ព្រោះវានឹងអាចប៉ះពាល់ ដល់ប្រជាប្រិយភាព​របស់ខ្លួន។ ប៉ុន្តែការវិលត្រឡប់មកក្នុងផលិតកម្មចាស់វិញ គឺធ្វើឲ្យលោកមានភាពកក់ក្ដៅ និងរំពឹងខ្ពស់ទៅលើភាពជោគជ័យ ជាពិសេសការប្រែប្រមូល អ្នកគាំទ្រមកវិញ។

​ទន្ទឹមនឹងពេលដែល លោក អាន គុណកូឡា បានត្រឡប់មកមកផលិតកម្ម អឹម (M) វិញ ស្រាប់ផលិតកម្មបានផ្ដល់នូវបទចម្រៀង Original Song ជាច្រើនសម្រាប់លោករួចទៅហើយ​ ក្នុងនោះមានដូចជាបទ «សុំឱបមុនបែក» (កូឡា-យ៉ដា), បទ «ហត់» (កូឡា) និងបទ «ខ្លាចពេលយប់» (កូឡា)។​ ជាពិសេសទៀតនោះ គឺថែមទាំងបានចាប់ដៃគូ ជាមួយនឹងតារាស្រីស្រស់ស្អាតមួយរូប​ គឺកញ្ញា យ៉ាដា បង្កើតបទចម្រៀងសរួមគ្នា ហើយក៏សង្ឃឹមថា នឹងមានការគាំទ្រនូវបទចម្រៀង​លោកឡើងវិញ ដូច​ពីអតីតកាល៕