បុរសខ្លាំងតេជោ ហ៊ុន សែន៖ ជនទាំងឡាយដែលល្មើសច្បាប់របស់កម្ពុជា ត្រូវជាប់ទោសទាំងអស់ ទោះបីត្រកូល ហ៊ុន ឬត្រកូលណាក៏ដោយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសខ្លាំងតេជោ ហ៊ុន សែន៖ ជនទាំងឡាយដែលល្មើសច្បាប់របស់កម្ពុជា ត្រូវជាប់ទោសទាំងអស់ ទោះបីត្រកូល ហ៊ុន ឬត្រកូលណាក៏ដោយ

21/02/2018
(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានរហ័សនាមថា «បុរសខ្លាំងកម្ពុជា» បានព្រមានយ៉ាងចាស់ដៃចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសប្រាសចាកនឹង បទប្បញ្ញត្តិច្បាប់ជាធរមាន និងជិះជាន់ប្រជាពលរដ្ឋត្រឹមត្រូវ ទោះបីជាអ្នកទាំងនោះប្រើប្រាស់ត្រកូល ហ៊ុន ឬត្រកូលណាក៏ដោយ គឺត្រូវអនុត្តទោសតាមច្បាប់ទាំងអស់គ្នា។

ការប្រកាសព្រមានទាំងទឹកមុខស្វាហាប់យ៉ាងដូច្នេះ ត្រូវបានបន្លឺឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពី ១៥រោងចក្រ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលនេះក៏ជាសារដ៏មុតស្រួចចាក់ចំបេះដូងរបស់បណ្ដាជនទាំងឡាយ ដែលបាននិង កំពុងប្រព្រឹត្តបទល្មើស រួមទាំងអ្នកចូលរួមចលនាខុសច្បាប់ផងដែរ។
កំពុងរិះគន់ចំពោះអ្នកដែលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះត្រកូល ហ៊ុន, សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអះអាងថា ត្រកូល ហ៊ុន របស់សម្ដេច ជាត្រកូលដែលបានរំដោះ និងស្រោចស្រង់ ប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ត្រកូល ហ៊ុន បានពុះពារស្វះស្វែងរក និងថែរក្សាការពារសុខសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបានប្រឹងប្រែងអភិវឌ្ឍប្រទេសកម្ពុជា ជាមួយប្រជាពលរដ្ឋខ្មែរ តាំងពីបាតដៃទទេរហូតដល់ស្មើមុខស្មើមាត់ជាមួយអន្តរជាតិដទៃ ហើយក៏កំពុងទទួលបានការគោរពស្រលាញ់ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា អ្វីដែលជាបទល្មើសកើតឡើងនិងមានជាប់ពាក់ព័ន្ធ នឹងសាច់សារលោហិតត្រកូលហ៊ុន, កម្លាំងសមត្ថកិច្ចបានអនុវត្តទោសតាមច្បាប់យ៉ាងហ្មតចត់រួចហើយ ដែលបញ្ហានេះសម្ដេចតេជោមានការពេញចិត្ត និងគាំទ្រយ៉ាងមុតមាំ ព្រោះជនណាក៏ដោយឲ្យតែល្មើសច្បាប់របស់កម្ពុជា ទោះជាត្រកូល ហ៊ុន ឬត្រកូលណាក៏ដោយ ត្រូវតែជាប់ទោស។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «បើត្រកូល ហ៊ុន ធ្វើខុសច្បាប់ គឺត្រូវទទួលទោសដូចគ្នា អ្នកដទៃមានត្រកូល ហ៊ុន ដែរ តែត្រកូល ហ៊ុន មានល្អ មានអាក្រក់ ក៏ប៉ុន្តែសម្រាប់អ្នកណាអាក្រក់ ឲ្យវាជាប់កុកតាមរបៀបអាក្រក់ហ្នឹងទៅ ដូចជាអាមេជល់មាន់ថ្ងៃមុននោះ មិនដឹងវាទៅដល់ណាហើយ។ វាចូលមកក្នុងត្រកូលហ៊ុន គ្រាន់តែចូលមកបំផ្លាញ។ អ្នកណាធ្វើខុសយកវាទៅ អនុវត្តតាមច្បាប់ទៅ។ អ្នកណាប្រើឈ្មោះត្រកូល ហ៊ុន ទៅបំពានច្បាប់ គឺត្រូវអនុវត្តច្បាប់ដូចគ្នា គ្មានការលើកលែងច្បាប់គ្មានការលើកលែងចំពោះ ត្រកូលណាទាំងអស់»។

ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយ ពីសំណាក់មន្ត្រីមានសមត្ថកិច្ច៕