ទីបំផុតនៅព្រឹកថ្ងៃនេះក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតនៅព្រឹកថ្ងៃនេះក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន

21/02/2018
(ភ្នំពេញ)៖ នៅទីបំផុតនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ត្រូវបាន លោក​ អ៊ុក​ សុវណ្ណា​រិទ្ធ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចេញដីកាឃុំខ្លួនបណ្តោះអាសន្នហើយ ក្រោយពីព្រះរាជអាជ្ញារង លោក ងិត ពេជ ចោទប្រកាន់២បទល្មើសកាលពីម្សិលមិញ។
ក្រុម​ចាប់​ជំរិត​ទាំង​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញារងចោទប្រកាន់​ពី​បទ​ «ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​តាំង​ខ្លួន​ជា​អ្នក​រាជការ​សាធារណៈ ​និង​បទ​កំហែង​យក​» ​តាម​មាត្រា​៣៦៣​ មាត្រា​៣៧៧​ និង​ មាត្រា​៣៨០​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។
សូមបញ្ជាក់ថា ក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ដែលកម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនដំបូងមានចំនួន៣៣នាក់ ប៉ុន្តែក្រោយពីសាកសួរ នៅអាវុធហត្ថរាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញចំនួន៤នាក់ ក្នុងនោះ៣នាក់អនាម័យ និងម្នាក់ជាសន្តិសុខ ដែលពួកគាត់មិនពាក់ព័ន្ធនឹងអំពើល្មើសច្បាប់។

សូមទស្សនាវិដេអូ នៃការបង្រ្កាបជាក់ស្តែងរបស់កម្លាំងអន្តាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមចាប់ជំរិតតាមប្រព័ន្ធ Internet ជនជាតិចិនតៃវ៉ាន់ ខ្មែរ និងថៃ ពិតជាពិសេសអស្ចារ្យ!