Apple បានបញ្ចេញឲ្យប្រើប្រាស់នូវកំណែ iOS 11.2.6 ក្រោយរកឃើញជំនាន់ចាស់មានចន្លោះប្រហោងអាចធ្វើឲ្យ iPhone ជាប់គាំងជុំវិញពិភពលោក។ តួអក្សរពិសេសជាភាសាឥណ្ឌា Telugu អុកឡុកអ្នកប្រើប្រាស់ iPhone កាលពីដើមសប្ដាហ៍កន្លងទៅ ក្រោយមិនអាចគាំទ្រលើ iOS 11.2.5 បន្សំនឹងបញ្ហាកម្មវិធី-ហ្គេម មិនអាចតភ្ជាប់ទៅកាន់ឧបករណ៍ខាងក្រៅ។
ថ្វីបើបញ្ហាមិនជាធំដុំ ប៉ុន្តែអាចជាការលេងសើចសម្រាប់ជនខិលខូច បើផ្ញើសារនៃតួអក្សរនោះ ទៅកាន់នរណាម្នាក់ ម្ចាស់ iPhone អ្នកទទួលសារ នឹងជួបបញ្ហា Reboot ម៉ាស៊ីនភ្លាមៗ។ ស្ថិតក្នុងទំហំ 41,5MB អ្នកប្រើប្រាស់អាចធ្វើការ Update តាមរយៈប្រព័ន្ធ OTA ដោយចូលទៅកាន់ Settings > General > Software Update ជាការស្រេច។
ប្រភព៖ PhoneArena ប្រែសម្រួល៖ ឡៃហ៊ាង
