Facebook​ ខូច​ម្ល៉េះ​! ​​លួច​បន្ថែម​មុខងារ​ថ្មី​នេះ​ ដើម្បី​​តាម​ដាន​អ្នក​ប្រើ​ប្រាស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Facebook​ ខូច​ម្ល៉េះ​! ​​លួច​បន្ថែម​មុខងារ​ថ្មី​នេះ​ ដើម្បី​​តាម​ដាន​អ្នក​ប្រើ​ប្រាស់

16/02/2018
កាល​ពី​ឆ្នាំ​ ២០១៣ Facebook បាន​ទិញ​យក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Onavo Protect ដែល​ជំនាញ​លើ​ ​ប្រព័ន្ធ​ VPN។ ពេល​នេះ​បណ្ដាញ​សង្គម​យក្ស​​បាន​ជំរុញ​ប្រព័ន្ធ​នេះ​នៅ​លើ​​ឧបករណ៍​ iOS ដើម្បី​តាម​ដាន​​ទម្លាប់​​ប្រើ​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ប្រាស់។
នៅ​លើ​កម្មវិធី​ Facebook អ្នក​នឹង​​ឃើញ​មុខងារ​ថ្មី​មួយ​ឈ្មោះ​ថា​ "Protect”។ ពេល​ចុច​លើ​វា​​ អ្នក​នឹង​ចូល​ទៅ​ដល់​ផ្ទាំង​ App Store នៃ​កម្មវិធី​ "Onavo Protect – VPN Security”។ សម្រាប់​អ្នក​ដែល​មិន​ដឹង​ VPN ដំណើរ​ការ​ដោយ​​ការពារ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ និង​​​កុំ​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ ឬ វិបសាយ​តាម​ដាន​អ្នក​ប្រើ​ប្រាស់​បាន។ យ៉ាងណាក្ដី​ Facebook ទិញ​យក​ Onavo ក្នុង​ហេតុផល​ផ្ទុយ​ពី​នេះ។
តាម​​ការ​ចុះ​ផ្សាយ​របស់​ The Wall Street Journal ក្រុមហ៊ុន​ Facebook ទិញ​យក​ Onavo Protect ដើម្បី​​តាម​ដាន​ទម្លាប់​ប្រើ​ប្រាស់​អ៊ីនធឺណិត​របស់​អ្នក​ប្រើ​ Facebook។ នៅ​ក្នុង​ Description របស់​កម្មវិធី​ Onavo Protect ក៏​មាន​សរសេរ​​ពី​គោល​បំណង​ថា​​ ៖ "ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ Onavo ប្រមូល​យក​ Traffic នៃ​ការ​ប្រើ​អ៊ីនធឺណិត​លើ​ទូរសព្ទ​របស់​អ្នក។ ធ្វើ​ដូច​នេះ​អាច​ឲ្យ​យើង​​​កាន់​តែ​ល្អ​ប្រសើរ និង​ផ្ដល់​ដំណើរ​ការ​សេវាកម្ម​​ Onavo តាម​រយៈ​ការ​វិភាគ​​លើ​ការ​ប្រើ​វិបសាយ, កម្មវិធី និង​ទិន្នន័យ​របស់​អ្នក"។
បន្ថែម​ពី​នេះ​ Onavo បាន​បញ្ជាក់​ថា​ Facebook ក៏​បាន​ប្រើ​ប្រាស់​ទិន្នន័យ​ទាំង​នេះ​ ដើម្បី​​បង្កើន​គុណភាព​ផលិតផល​ និង​សេវាកម្ម​របស់​​ខ្លួន​ផង​ដែរ។ ស្រប​ពេល​ដែល​កម្មវិធី​នេះ​កំពុង​ជំរុញ​ដល់​អ្នក​ប្រើ​ប្រាស់​លើ​ iOS វា​ក៏​អាច​ដោនឡូដ​នៅ​លើ​ Android Play Store បាន​ដែរ។ ហេតុ​នេះ​បើ​មិន​ចង់​ឲ្យ​​ Facebook តាម​ដាន​អ្នក​គ្រប់​សកម្មភាព​ទេ​ គួរ​ណា​កុំ​​ដំឡើង​កម្មវិធី​នេះ៕​​​​​​​​​​​​​​​​​​​​ ​​​​​


ប្រភព៖ fossbytes ប្រែ​សម្រួល៖ ឡៃហ៊ាង