ឡាន​ Mercedes-Maybach Pullman ​មួយ​គ្រឿង​ដំបូង​គេ​នៅ​កម្ពុជា តម្លៃ​​ថ្លៃ​កប់​មេឃ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឡាន​ Mercedes-Maybach Pullman ​មួយ​គ្រឿង​ដំបូង​គេ​នៅ​កម្ពុជា តម្លៃ​​ថ្លៃ​កប់​មេឃ! ! !

13/02/2018
ភ្នំពេញ​  ក្រៅ​ពី​ McLaren 720s ដែល​មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ ​កាល​ពី​ម្សិលមិញ​នេះ​មាន​​រថយន្ត​តម្លៃ​ថ្លៃ​កប់​ពពក​មួយ​ទៀត​បាន​បង្ហាញ​ខ្លួន​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ ដែល​ជា​រថយន្ត​ម៉ូដែល​ Mercedes-Maybach Pullman ពណ៌​ទឹក​មាស។​​​
Maybach Pullman នេះ​អាច​និយាយ​បាន​ថា​ជា​រថយន្ត​មាន​តែ​មួយ​​គ្រឿង​គត់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​វា​មាន​បំពាក់​នូវ​ចំណុច​ពិសេសៗ​ជា​ច្រើន។ ​រថយន្ត​នេះ​មាន​ប្រវែង​សរុប​ដល់​ទៅ​​ ៦,៥ ម៉ែត្រ​ វែង​ជាង​រថយន្ត​ Mercerdes-Benz S-Class ១,២ ម៉ែត្រ​ឯណោះ។
ជា​កម្រិត​ស្តង់ដារ​ Pullman មាន​​កៅអី​អង្គុយ​ចំនួន​ពីរ​បែរ​ទៅ​ខាង​មុខ​ និង​កៅអី​អង្គុយ​ចំនួន​ពីរ​ទៀត​បែរ​ទៅ​ខាង​ក្រោយ​ ដែល​កៅអី​បែរ​ទៅ​ក្រោយ​នេះ​អាច​បត់​បាន​ដើម្បី​​ឲ្យ​រថយន្ត​មាន​ចន្លោះ​ទំនេរ​ច្រើន។ អតិថិជន​ក៏​អាច​មាន​ជម្រើស​ដក​​កៅអី​បែរ​ទៅ​ក្រោយ​នេះ​ចេញ​បាន​ផង​ដែរ។
ផ្នែក​ខាង​ក្រោយ​​នេះ​មាន​ទំហំ​ធំ​ទូលាយ​​បំផុត​ បើ​ប្រៀប​ធៀប​នឹង​រថយន្ត​ប្រភេទ​ដូច​គ្នា​ ជា​ពិសេស​រថយន្ត​ Rolls-Royce។ នៅ​ផ្នែក​ខាង​ក្រោយ​នេះ​មាន​​ឧបករណ៍​ចំនួន​ ៣ នៅ​លើ​ដំបូល​ ដែល​អាច​​ឲ្យ​អ្នក​ដំណើរ​ដឹង​ពី​សីតុណ្ហភាព​ខាង​ក្រៅ, ល្បឿន​រថយន្ត​ និង​ម៉ោង។ របាំង​ដែល​ខណ្ឌ​ចែក​រវាង​អ្នក​ដំណើរ​ និង​អ្នក​បើកបរ​ អាច​ប្រែ​ពី​កញ្ចក់​ថ្លា​ទៅ​ជា​ស្រអាប់​បាន​ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​មួយ។​​ ​​
ចំពោះ​ប្រព័ន្ធ​សំឡេង​មាន​ ២ ប្រភេទ​ដែល​បាន​បំពេញ​តម្រូវ​ការ​ខុសៗ​គ្នា​របស់​អតិថិជន ដោយ​មាន​ជា​ប្រព័ន្ធ​សំឡេង​ Burmester® អាច​បញ្ចេញ​សំឡេង​​ប្រភេទ Surround Sound និង​មាន​ភាព​ច្បាស់​ល្អ។ ជម្រើស​ដែល​ល្អ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ប្រព័ន្ធ​សំឡេង​ Burmester® High-End ដែល​បញ្ចេញ​សំឡេង​បាន​ច្បាស់​ និង​បញ្ចេញ​សំឡេង​ Surround Sound បែប​ 3D តែ​ម្ដង។ ​
រថយន្ត​នេះ​ដំណើរ​ការ​ដោយ​​ម៉ាស៊ីន​​ Twin-Turbo ​ស៊ីឡាំង​ ១២ ​ចំណុះ​ ៦,០ លីត្រ​ ដែល​បង្កើត​កម្លាំង​បាន​ ៥៣០​សេះ ដែល​​​មាន​សំឡេង​ស្ងាត់​ល្អ​​​ជា​ទីបំផុត។ នៅ​លើ​ទីផ្សារ​អឺរ៉ុប​រថយន្ត​នេះ​មាន​តម្លៃ​​ក្បែរ​កន្លះ​លាន​អឺរ៉ូ​ (ក្បែរ​ ៦០ ម៉ឺន​ដុល្លារ)។ មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​អាច​មាន​តម្លៃ​ដល់​ក្បែរ​ ១ លាន​ដុល្លារ​ ដោយ​គិត​លើ​តម្លៃ​ពន្ធ​អាករ​ រួម​ទាំង​តម្លៃ​ដឹក​ជញ្ជូន​តាម​យន្តហោះ។