គ្រោះរញ្ជួយដីដ៏​កក្រើក ៦.២រ៉ិចទ័រ វាយប្រហារ​ដែនសមុទ្រក្បែរ​កោះហ្គាំ តែ​សំណាង​ល្អមិនបង្ករលក​ស៊ូណាមិ និងការខូចខាត​ផ្សេងៗ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដីដ៏​កក្រើក ៦.២រ៉ិចទ័រ វាយប្រហារ​ដែនសមុទ្រក្បែរ​កោះហ្គាំ តែ​សំណាង​ល្អមិនបង្ករលក​ស៊ូណាមិ និងការខូចខាត​ផ្សេងៗ!

12/02/2018
(ញូយ៉ក)៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ ដែលបានវាយប្រហារចំ​ដែនសមុទ្រនៃប្រជុំកោះ ម៉ារីយ៉ាណាខាងត្បូង (Northern Mariana) ជា​តំបន់​រដ្ឋបាលរបស់​សហរដ្ឋអាមេរិក នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្បែរនឹង​កោះហ្គាំ ប៉ុន្តែវាពុំបានបង្ក​ជារលកយក្ស​ស៊ូណាមិ ឬ​ក៏​មនុស្សរង​គ្រោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS គ្រោះរញ្ជួយដី​ខាងលើ មានជម្រៅ ១០គីឡូម៉ែត្រ ក្រោមបាត​សមុទ្រ​ហើយ​​មកទល់​ពេលនេះ គឺពុំមាន​ការប្រកាស​អាសន្ន​ណាមួយ ពីមជ្ឈមណ្ឌល​តាមដានរលកយក្សស៊ូណាមិ​ ប្រចាំប៉ាស៊ីហ្វិក​ឡើយ ខណៈ​បើតាម​ការវិភាគ​ទិន្នន័យ ​ប្រជុំកោះ Northern Mariana និងតំបន់​ជុំវិញនោះ​ នឹងមិនទទួល​រងការគំរាមកំហែង​ ពីរលកយក្ស​​ស៊ូ​ណា​មិ​​​ទេ។
គួរជម្រាបថា ប្រជុំកោះ Northern Mariana មានមនុស្សរស់​នៅសរុប ៥៥,០២៣នាក់ ហើយវាស្ថិត​នៅចំពោះ​ចំណុច​ខ្សែក្រវាត់​​​ភ្លើង ដែលលាតសន្ធឹងនៅជុំវិញ​មហាសាគរប៉ាស៊ីហ្វិក គឺជាកន្លែងកើត​​មានសកម្មភាព​ បន្ទុះភ្នំភ្លើង និងរញ្ជួយដីញឹក​ញាប់​បំផុត៕