សម្តេចេតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការស្រាវជ្រាវ រកហេតុផលនាំឲ្យសិស្សស្រីបោះបង់ការសិក្សា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចេតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការស្រាវជ្រាវ រកហេតុផលនាំឲ្យសិស្សស្រីបោះបង់ការសិក្សា

12/02/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យបង្កើតគណៈកម្មការមួយរវាងក្រសួងអប់រំ និងអាណាព្យាបាលសិស្ស ដើម្បីស្រាវជ្រាវ រកហេតុផលលើការបោះបង់ចោលការសិក្សារបស់សិស្សស្រី។ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកពាក់ព័ន្ធជំរុញឲ្យសិស្សស្រីបន្តការសិក្សាឲ្យបានច្រើន ពោលមិនត្រូវឲ្យពួកគេឆាប់បោះបង់ការ សិក្សានោះឡើយ។

ក្នុងប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្រ្តីទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពខាងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការរកការងារធ្វើនាពេលបច្ចុប្បន្ននេះ ពីព្រោះកន្លែងធ្វើការនាពេលបច្ចុប្បន្ន គឺត្រូវការប្រើប្រាស់បច្ចេកវិទ្យា៕