Apple នឹងចេញ iOS 11.3 បញ្ចប់​រឿង​ឈឺក្បាល​លួង​ចិត្ត​អ្នក​គាំទ្រ​ឡើង​វិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple នឹងចេញ iOS 11.3 បញ្ចប់​រឿង​ឈឺក្បាល​លួង​ចិត្ត​អ្នក​គាំទ្រ​ឡើង​វិញ

11/02/2018
Apple មិន​រង់ចាំ​ដល់​កំណែទម្រង់ iOS 12 ក្នុង​ការនាំមកការផ្លាស់ប្តូរសម្រាប់ iPhone ឬ iPad ដោយគ្រោង​ចេញ iOS 11.3 នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ ជាមួយ​នឹង​មុខងារ​សំខាន់ៗ​ជាច្រើន។
អាច​គ្រប់គ្រង​ល្បឿន និង​ថ្ម
បន្ទាប់​ពី​រង​ការ​ចោទ​ធើ​ស៊ី iPhone ចាស់ៗ ក្រុមហ៊ុន​បាន​សន្យា​ផ្តល់​កំណែទម្រង់​ថ្មីលើ iOS 11.3 អា​ច​​ឲ្យ​អ្នកឆែកមើល​សុខភាព​ថ្ម (Battery health) ឬ​បិទ​មុខងារ Power management ដែល​ទំនង​ជា​ចំនុច​ធ្វើ​ឲ្យ iPhone ដំណើរការ​យឺត​។
ជម្រើស​ថ្មី​សម្រាប់ iPhone X
មុខងារ Face ID លើ iPhone X មាន​ភាព​ងាយស្រួល អ្នក​ចង់​ទិញ​កម្មវិធី​សម្រាប់​សមាជិក​គ្រួសារ (Family purchases) ត្រូវការ​ប្រើ​លេខ​សំងាត់​។

ទិន្នន័យ​វេជ្ជសាស្ត្រ​
កាន់​តែ​ងាយស្រួល អ្នក​អាច​ចូល​មើល​ទិន្នន័យ​សុខភាព​បាន​ភ្លាមៗ​តាម​កម្មវិធី Health។
iOS 11.3 អាច​អនុញ្ញាត​ឲ្យ Medical Providers (ផ្នែក​វេជ្ជសាស្ត្រ​) បញ្ជូន​ទិន្នន័យ​វេជ្ជសាស្ត្រ​មក​កាន់ iPhone ដោយ​ផ្ទាល់។

ជំរុញ​ការ​អាន​តាម​វិធី​ថ្មី​
បើ​អ្នក​ចូល​ប្រើ iPhone ឬ iPad ដើម្បី​អាន​សៀវភៅ អ្នក​ប្រហែល​ជា​ចូលចិត្ត​កំណែទម្រង់​ថ្មី​នេះ​។
លើ iOS 11.3 កម្មវិធី iBooks អាច​ជ្រើសរើស Content បាន​ប្រសើរ​ជាង​មុន និង​មាន Tab Audiobooks ដាច់​ដោយ​ឡែក​ងាយស្រួល​ចូល​មើល និង​ស្តាប់​។ មួយវិញទៀត កម្មវិធី iBooks ទំនង​ជា​មាន​ការ​ផ្លាស់ប្ដូរ​ដោយ ប្រើ​ត្រឹម​ពាក្យ Books ប៉ុណ្ណោះ​ជាមួយ​កំណែទម្រង់​ថ្មី​នេះ​៕

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ ឡៃហ៊ាង