ជនសង្ស័យ ០៧នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន ករណីគ្រឿងញៀន!! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនសង្ស័យ ០៧នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន ករណីគ្រឿងញៀន!! !

08/02/2018
ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងខណ្ឌជ្រោយចង្វារ
បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ៣៤កញ្ចប់ ធំល្មម ០៣កញ្ចប់ ក្នុងនោះមានក្មេងមិនទាន់គ្រប់អាយុ ០១នាក់ (អនិតិជន) ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ចដើម្បីគ្រប់គ្រងវិញ ។
ពួកគេទាំង ០៧នាក់ នេះមាន៖
១/ ឈ្មោះ កាន រតនា ហៅ ម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំ(ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនមន្ទីរសង្គមកិច្ចជាអ្នកគ្រប់គ្រងវិញ) , ២/ ឈ្មោះ ព្រឿន ភារុណ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទូលគោក ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង១៤:៣០នាទី នៅចំណុចប្លុករោងចក្រឆ្នាំងផ្លូវដែកភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៣/ ឈ្មោះ សន វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ , ៤/ ឈ្មោះ សុខ ជា ភេទប្រុស អាយុ ២៥ឆ្នាំ , ៥/ឈ្មោះ ប្រាក់ ទិត្យ ភេទប្រុស អាយុ ២០ឆ្នាំ , ៦/ ឈ្មោះ អៀម រតនា ភេទប្រុស អាយុ ១៨ឆ្នាំ , ៧/ ឈ្មោះ ធី សីលា ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៣:៤០នាទី នៅចំណុចបុរីមេគង្គរ៉ូយ៉ាល់ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ពួកគេទាំង ០៦នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។