(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយនៅតំបន់ជួរភ្នំដងរែក ចុះត្រជាក់ដល់កម្រិត១០-១២អង្សាសេ ។
បើតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រៅពីតំបន់ជួរភ្នំដងរែក សម្រាប់តំបន់ខ្ពង់រាបសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ។
ជាមួយនឹងស្ថានភាពចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)