គ.ជ.ប ជូនដំណឹងពីការផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយ, ការឃោសនាបោះឆ្នោតព្រឹទ្ធសភា នឹងចាប់ពីនៅថ្ងៃទី១០-ថ្ងៃទី២៣ ខែកុម្ភៈ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ.ជ.ប ជូនដំណឹងពីការផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយ, ការឃោសនាបោះឆ្នោតព្រឹទ្ធសភា នឹងចាប់ពីនៅថ្ងៃទី១០-ថ្ងៃទី២៣ ខែកុម្ភៈ

07/02/2018
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា គ.ជ.ប ផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។

បើតាមសេចក្ដីប្រកាសព័ត៌មាន ការឃោសនាបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។

គ.ជ.ប បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធពន្យល់ណែនាំ​ អំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត និងគោលការណ៍ណែនាំអំពី ការឃោសនាបោះឆ្នោតរបស់ គ.ជ.ប។

សម្រាប់ព័ត៌មានអំពីលក្ខខណ្ឌដែល គ.ជ.ប កំណត់ជូនគណបក្សនយោបាយ សូមអានសេចក្ដីជូនដំណឹងដែលខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖​