“my Xperia” ជាសេវាកម្មមួយរបស់ក្រុមហ៊ុន Sony ដែលមានតួនាទីស្វែងរកទូរសព្ទ ឬចាក់សោទូរសព្ទពីចម្ងាយ ស្រដៀងគ្នានឹង "Find My iPhone” របស់ Apple ដែរ។ ប៉ុន្តែពេលនេះ Sony បានសម្រេចបិទចោលសេវាកម្មនេះ ដោយឲ្យអ្នកប្រើប្រាស់របស់ខ្លួនប្រើសេវាកម្ម "Find My Device” របស់ Google ជំនួសវិញ។
Sony បានបញ្ជាក់ដោយផ្ទាល់ដូចនេះថា ៖ "សេវាកម្ម my Xperia ត្រូវបានបញ្ឈប់ដំណើរការចាប់ពីម៉ូដែល Xperia XZ Premium តទៅ។ នេះជាមូលហេតុដែលអ្នកមិនអាចរកសេវាកម្មនេះនៅក្នុងម៉ឺនុយ Settings ក្នុងទូរសព្ទអ្នក។ ប៉ុន្តែអ្នកអាចប្រើសេវាកម្ម Google ឈ្មោះថា Find My Device ជំនួសវិញ ដើម្បីចាក់សោ ឬ លុបឯកសារចេញពីទូរសព្ទដែលបាត់ទៅ”។
ប្រភព៖ Ubergizmo ប្រែសម្រួល៖ ឡៃហ៊ាង
