ចិនលុបជើងហោះហើរច្រើនជាង២០០ ទៅនិងមក កោះតៃវ៉ាន់ មុនចូលឆ្នាំចិន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនលុបជើងហោះហើរច្រើនជាង២០០ ទៅនិងមក កោះតៃវ៉ាន់ មុនចូលឆ្នាំចិន

31/01/2018
(ប៉េកាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ចិនបានលុបចោលជើងហោះរាប់រយជើងទៅនិងមកកោះតៃវ៉ាន់ ខណៈភាគីទាំងពីរកំពុងមានជម្លោះពាក់ព័ន្ធនឹងផ្លូវអាកាសចរណ៍។ ការសម្រេចចិត្ត នេះនឹងបង្កផលលំបាកដល់អ្នកដំណើររាប់ពាន់នាក់ ដែលចង់ទៅជួបជុំសាច់ញាតិរបស់ពួកគេនាឱកាសបុណ្យចូលឆ្នាំចិន នៅខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួនពីរគឺ China Eastern Airlines (CEA) និង Xiamen Airlines បានប្រកាសនៅថ្ងៃអង្គារនេះថា ពួកគេបានលុបចោលជើងហោះហើរ ដោយសារតែ មានការបដិសេធពីកោះតៃវ៉ាន់ ហើយជើងហោះទាំងនោះទៀតសោតគឺគ្រោងនឹងត្រូវធ្វើឡើងនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន។ ក្រុមហ៊ុន China Eastern Airlines បានលុប ចោលជើងហោះហើរចំនួន២១២ រវាងចិនដីគោក និងកោះតៃវ៉ាន់ ខណៈក្រុមហ៊ុន Xiamen Airlines សម្រេចចិត្តលុបចោលជើងហោះហើរចំនួន៧០ នៃជើងហោះហើរបន្ថែមរបស់ ខ្លួន។ ក៏ប៉ុន្តែ ខាងភាគីតៃវ៉ាន់អះអាងថាខ្លួនមិនបានទទួលដំណឹង ឬការប្រឹក្សាណាមួយពីភាគីចិននោះទេ ដោយថែមទាំងចោទដែរថាវាជាសម្រេចចិត្តឯកតោភាគីរបស់ចិន។
គួរបញ្ជាក់ថា ចាប់តាំងពីលោកស្រី Tsai Ing-wen ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ កាលពីឆ្នាំ២០១៦មក ភាពតានតឹងរវាងចិន និងតៃវ៉ាន់ ចេះតែកើតមានជាបន្តបន្ទាប់ រហូតដល់ ទីក្រុងប៉េកាំងព្រមានប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកោះតៃវ៉ាន់ទៀតផង។ សម្រាប់ចិន កោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយថានឹងមិនស្ទាក់ស្ទើរឡើយក្នុង ការវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងត៉ៃប៉ិហ៊ានប្រកាសឯករាជ្យ៕