ប្រវត្តិប្លន់ របស់អាប៉ែល ពិតជាខ្លាំងមែនតែចូលគុកទាល់តែបាន ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រវត្តិប្លន់ របស់អាប៉ែល ពិតជាខ្លាំងមែនតែចូលគុកទាល់តែបាន ! ! !

30/01/2018
ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ កំលាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការចង្អុលដឹកនាំ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងកានគរបាលខេត្តបានសហការជាមួយកំលាំងជំនាញរបស់ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានធ្វើការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ន់ បូរ៉ា ហៅប៉ែល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានធ្លាប់ប្លន់ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ដើមឆ្នាំ២០១៨ ដែលមានប្រវត្តិប្លន់ដូចខាងក្រោម៖ 
១-ឆ្នាំ២០១០ ត្រូវបានចោទប្រកាន់ពីបទលួច០១ករណី។
២-ឆ្នាំ២០១២ ត្រូវបានចោទប្រកាន់ពីបទលួច០១ករណី។
៣-ឆ្នាំ២០១៥ ត្រូវបានចោទប្រកាន់ពីបទលួចដោយមាន ស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហឹង្សា០១ករណី។
៤ ឆ្នាំ២០១៦ ត្រូវបានចោទប្រកាន់ពីបទលួចដោយមាន ស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហឹង្សា០១ករណី កន្លងមកជននេះធ្លាប់បានជាប់ពន្ធនាគារចំនួន០១ដង រយះពេល០៥ ខែ កន្លះ គិតចាប់ពីខែ១០ ឆ្នាំ២០០៩ ដល់ខែកុម្ភៈឆ្នាំ២០១០។
អ្វីដែលធ្វីអោយសមត្ថកិច្ចទទួលជោគជ័យនោះគឺ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរ បាលត្បូងឃ្មុំ បានយកវិធានការប្រកាសផ្តល់រង្វាន់ជាថវិកា និងរក្សាការសម្ងាត់ដល់មហាជនដែលបានផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ ហើយសមត្ថកិច្ច នឹងបន្តប្រើប្រាស់វិធានការនេះសំរាប់អនុវត្តលើកក្រោយទៀត។