របាយការណ៍ពីលោក Ming-Chi Kuo អ្នកវិភាគនៅក្រុមហ៊ុន KGI Securities បានទស្សន៍ទាយថា Apple គ្រោងដំឡើង RAM នៃម៉ាស៊ីន iPhone ជំនាន់ថ្មីអេក្រង់ ៥.៨ អ៊ីញ និង ៦.៥ អ៊ីញ។
លោកសង្កត់ដូចជឿជាក់ច្បាស់ថា iPhone ទំហំ RAM 4GB នឹងប្រើប្រាស់ថ្មប្រភេទ L-Shaped។
បន្ថែមពីនេះ iPhone X Plus ក៏នឹងវិវត្តថាមពលថ្មធំដល់ ៣ ៣០០ – ៣ ៤០០ mAh ខ្ពស់ជាងម៉ូដែលបច្ចុប្បន្ន ២៥ ភាគរយ។ ដោយឡែក Apple ក៏គ្រោងចេញស្មាតហ្វូនទី ៣ អេក្រង់ ៦.១ អ៊ីញ ប្រើការរចនាប្រហាក់ប្រហែលស្មាតហ្វូនតម្លៃ ៩៩៩ ដុល្លារ ដោយប្រើត្រឹម RAM 3GB មានថាមពលថ្ម ២ ៩៥០ mAh ហើយទទួលការផ្គត់ផ្គង់ផលិតពីសំណាក់ក្រុមហ៊ុន Pegatron (៦០ ភាគរយ), Foxconn (៣០ ភាគរយ) និង Wistron (១០ ភាគរយ) ជាមួយតម្លៃចន្លោះ ៧០០ ទៅ ៨០០ ដុល្លារ ។
ប្រភព៖ iclarified ប្រែសម្រួល៖ ឡៃហ៊ាង
