កុំ​​ឲ្យ​អស់​ថ្លៃ​​ពន្ធ​បន្ថែម មើល​ម៉ាស៊ីន​ Highlander ឲ្យ​ច្បាស់​មុន​ទិញ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំ​​ឲ្យ​អស់​ថ្លៃ​​ពន្ធ​បន្ថែម មើល​ម៉ាស៊ីន​ Highlander ឲ្យ​ច្បាស់​មុន​ទិញ​

26/01/2018
អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ បាន​​ធ្វើការ​សម្រេច​ដំឡើង​​ពន្ធ​អាករ​​បន្ថែម ​៥%​ លើ​រថយន្ត​ដែលនាំ​ចូល​ចាប់​ពី​ខែ​មករា​ ​២០១៨​។ ការ​ដំឡើង​អាត្រាពន្ធ​ នឹង​ប៉ះពាល់​ដល់​ប្រភេទ​រថយន្ត​ដែលមាន​កម្លាំង​ម៉ាស៊ីន​ លើស​​ពី​ ​៣ ០០០cc ​ដូច​ជា​ប្រភេទ​ ​Toyota Highland, Lexus និង​​រថយន្ត​ដទៃ​ទៀត។
ការ​ប្រកាស​គយ

@ជំនាន់​ទី១ ម៉ូដែល​ឆ្នាំ២០០១ ដល់ ២០០៧៖
Highlander​ ពី​ម៉ូដែល​ឆ្នាំ​២០០១, ២០០២ និង​ ២០០៣ មាន​បំពាក់​ម៉ាស៊ីន​២​ប្រភេទ​ គឺ​ម៉ាស៊ីន​​៤​​ ទំហំ​២.៤​លីត្រ​ កម្លាំង​១៥៥​សេះ​ និង​ម៉ាស៊ីន​ ៦​​​ ទំហំ​ ៣.០លីត្រ​ កម្លាំង​២២០​សេះ។

ចូល​ដល់​​ម៉ូដែល​ឆ្នាំ​​​២០០៤​​ ឬ​ពាក់​កណ្ដាល​ជំនាន់​​ទី​មួយ​ រថយន្ត​ Highlander​ ធ្វើ​ការ​កែ​ប្រែ​ដោយ​​បំពាក់​​ម៉ាស៊ីន​ពីរ​ប្រភេទ​គឺ​​​ម៉ាស៊ីន​​៤​​ ទំហំ​២.៤​លីត្រ​ កម្លាំង​១៥៥​សេះ និង​ម៉ាស៊ីន​​​​៦​ ទំហំ​ ៣.៣ លីត្រ កម្លាំង២៣០​សេះ។ ប៉ុន្តែ​នៅ​ម៉ូដែល​បន្ទាប់​ ២០០៥, ២០០៦, ២០០៧ រថយន្ត​ Highlander ម៉ាស៊ីន​៦​ ត្រឡប់​មក​ទំហំ​ ៣.០លីត្រ​ កម្លាំង​២២០​សេះ​វិញ។

@ជំនាន់​ទី​២​ ម៉ូដែល​ឆ្នាំ​២០០៨​ ដល់​ ២០១៣៖
ម៉ូដែល​ថ្មី​ Highlander ២០០៨​ មាន​បំពាក់​នូវ​ម៉ាស៊ីន ​៦​ ​ទំហំ​៣.៥​លីត្រ​​ កម្លាំង​២៧០​សេះ​ និង​គ្មាន​ម៉ាស៊ីន​៤​ទៀត​ទេ​។ ប៉ុន្តែ​ចូល​ដល់​ម៉ូដែល​ឆ្នាំ​២០០៩, ២០១០,​ ២០១១, ២០១២, ២០១៣ និង ២០១៤ Toyota បាន​​បំពាក់​​ម៉ាស៊ីន ​​​៤​​​ ឡើង​វិញ​ តែ​ទំហំ​២.៧លីត្រ​​ កម្លាំង​១៨៧​សេះ។

@ជំនាន់​ទី​៣​ ម៉ូដែល​ឆ្នាំ​២០១៤​ ដល់ ២០១៦៖
សម្រាប់​ម៉ូដែល ២០១៤ ដល់ ២០១៦ មាន​ ៣ ជម្រើស​ម៉ាស៊ីន​គឺ ទំហំ ២.៧ លីត្រ អូតូ ៦ លេខ, ទំហំ ៣.៥លីត្រ អូតូ ៦ លេខ និង​ប្រភេទ​កូនកាត់​ម៉ាស៊ីន​ ៦ ទំហំ ៣.៥ លីត្រ៕

បញ្ជាក់​ថា៖ ប្រភេទ​ម៉ាស៊ីន​ដែលលើស​ ៣.០ នឹង​ត្រូវ​បន្ថែមពន្ធ ៥%​ លើ​តម្លៃ​ចាស់៕
Highlander ២០១៧
Lexus Rx 200t ២០១៥