បាក់​សំយាបផ្ទះ​បេតុង​រាប់​តោន​លើ​កូនស្រី​ស្លាប់​យ៉ាង​អាណោចអាធ័ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បាក់​សំយាបផ្ទះ​បេតុង​រាប់​តោន​លើ​កូនស្រី​ស្លាប់​យ៉ាង​អាណោចអាធ័ម

25/01/2018
ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់​ដោយ​សិស្ស​ស្រី​រៀន​ថ្នាក់​ទី​៣​ម្នាក់ ឈ្មោះ កៅ គឹ​ម​ហ៊ាន អាយុ​១២​ឆ្នាំ នៅ​នៅ​ត្រង់​ចំណុច​អូរ​ត្រង់ ក្នុងភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ត្រូវ​បាន​សំយាប​បេតុង​ផ្ទះថ្ម​បាក់​សង្កត់​លើ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ។
ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ផ្ទះ​កើតហេតុ ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ ថា ផ្ទះល្វែង​ខាងលើ​នេះ​ដំបូង​ជា​កម្ម​សិទ្ធ​របស់​អ្នក​ដ៏​ទៃ ត្រូវ​បាន​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ទិញ​គេ និង​បាន​ចូល​នៅ​ប្រមាណ​ជា​១​ខែ​នេះ​ទេ ។ ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ ពេល​ដែល​ក្មេង​ឈ្មោះ ហ៊ាន ដើរ​កាត់​ពីក្រោម​ត្រង់​ច្រកចូល​ខាង​មុខ ដែល​មាន​ដំបូល​ប្រក​ដែក​ពីមុខ ចៃដន្យ​ស្រាប់តែ​បាក់​សំយាប​ថ្ម​បេតុង​មក​សង្កត់​លើ​ក្មេង​ស្រី​កូន​ម្ចាស់ផ្ទះ ភ្លាម​ៗ​នោះ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្បែរ​ខាង ។
អ្នក​ជិតខាង​បាន​ប្រាប់​បន្ត​ថា ហើយ​បាន​នាំ​គ្នា​ប្រឹង​គាស់​លើក​សំយាប​បេតុង​ចេញ យក​ក្មេង​ស្រី​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក និង​បាន​នាំ​មក​សង្គ្រោះ​ទៅ​កាន់​ប្រទេស​វៀតណាម តែ​បាន​ស្លាប់​តាម​ផ្លូវ ក៏​ដឹក​ត្រលប់​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។
រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ មាន​សិស្ស​ប្រុស​ស្រី​ព្រមទាំង​អ្នកគ្រូ​ផង​ដែរ បាន​មក​ចូលរួម​ដង្ហែ​សព​យក​ទៅ​បញ្ចុះ​នៅ​ខាងក្រោយ​ផ្ទះ​ចាស់​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​នោះ ។ អ្នក​ជិតខាង​បាន​ប្រាប់​បន្ថែម​ថា សំយាប​បេតុង​ផ្ទះ​ខាង​មុខ​នោះ ត្រូវ​បាន​ជាងសំណង​ធ្វើការ​ខ្ជីខ្ជា​ដោយ​ខ្វះ​បទដ្ឋាន​បច្ចេកទេស មិន​បាន​ដាក់​ត​ដែក​មក​ភ្ជាប់​ជាមួយនឹង​សសរ​ឡើយ ។ គឺ​បាន​ចាក់​បេតុង​រៀប​ឥដ្ឋ​បន្ទុក​ពីលើ​ដែល​មាន​ទម្ងន់​រាប់​តោន ហើយ​កាលពី​មួយ​ឆ្នាំ​មុន​ផ្ទះ​កើតហេតុ ធ្លាប់​ត្រូវ​បាន​រថយន្ត​ធុន​១​គ្រឿងក្នុង​ពេល​ដែល​កំពុង​តែ​បើកបរ​តាម​ផ្លូវថ្នល់​មុខ​ផ្ទះ​សុខ​ៗ ស្រាប់តែ​ក្រឡាប់​មក​សង្កត់​បាក់​របង​បេតុង​នៅ​ជាប់​ផ្ទះ​កើតហេតុ​នេះ ដោយ​មាន​ស្នាម​ប្រេះ​ថែម​ទៀត​ផង ។

អ្នក​ជិតខាង​បញ្ជាក់​ថា ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ស្រី​ខាងលើ​នេះ មានកូន​តែ​២​នាក់​ក្នុង​នោះ​ប្រុស​បង​គេ​ធ្លាប់​បាន​ជួបនឹង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ ត្រូវ​រថយន្ត​បុក ត្រូវ​ក្បាល​យ៉ាងដំណំ​មិន​ទាន់​នឹង​ជា​ផង ។ ស្រាប់តែ​ទុក្ខ​ត្រួត​លើ​ទុក្ខ​ដោយ​កូនស្រី​ពៅ​គេ ត្រូវ​បាន​សំយាបផ្ទះ​បេតុង​បាក់​សង្កត់​លើ បណ្ដាល​ឲ្យ​ស្លាប់​ម្តាយ​បាន​យំទួញ​ស​ង្វេ​ក​អាណិត​ខ្លោចចិត្ត ចំពោះ​កូនស្រី​របស់​ខ្លួន​ណាស់ ។