ភាពជា​អ្នកដឹកនាំ និង​កំហុស​នៃ​ការគ្រប់គ្រង​ចំនួន ៨​ចំនុច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភាពជា​អ្នកដឹកនាំ និង​កំហុស​នៃ​ការគ្រប់គ្រង​ចំនួន ៨​ចំនុច

25/01/2018
ពាក្យចាស់​តែង​ពោលថា កំហុស​ច្រើនតែ​ផ្តល់​នូវ​ឱកាស​សិក្សា​យ៉ាង​អស្ចារ្យ​សម្រាប់​អ្នក​ដែល​បាន​សាង​វា​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យក​ល្អ​គួរតែ​កុំ​ធ្វើអោយ​មាន​កំហុស​ជា​លើកដំបូង​អី​!

​អត្ថបទ​មួយ​នេះ យើង​ស្វែងរក​នូវ​ភាពជា​អ្នកដឹកនាំ និង​កំហុស​នៃ​ការគ្រប់គ្រង​ចំបងៗ​ចំនួន ៨​ចំនុច ព្រមទាំង​គូសបញ្ជាក់​ត្រួសៗ​នូវ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​ចៀសវាង​បាន​។ បើសិន​ជា​អ្នក​អាច​សិក្សា​អំពី​រឿង​ទាំងនេះ​បាន វា​ល្អ​ជាង​ឆ្លងកាត់​បទពិសោធន៍​នៃ​ការ​សាង​កំហុស​ដែល​វា​អាច​ធ្វើអោយមាន​បញ្ហា​ច្រើន​លើ​ខ្លួន​អ្នក​។
១.​កង្វះ​ការរិះគន់​
សា​រ៉ា មាន​ជំនាញ​ខាង​ណែនាំ​លក់​ផលិតផល ប៉ុន្តែ​នាង​មាន​ទម្លាប់​និយាយ​ទូរស័ព្ទ​យ៉ាង​មិន​ល្អ​មួយ​។ ប្រធាន​របស់​នាង​ក៏​បាន​ដឹង​ពី​រឿង​នេះ​ដែរ ប៉ុន្តែ​នាង​កំពុងតែ​រង់ចាំ​ការ​រំលឹក​ឡើងវិញ​នូវ​អាកប្បកិរិយា​របស់​អ្នក​ដើម្បី​ប្រាប់​ថា​នាង​កំពុង​តែ​ធ្វើ​ខុស​នៅ​កន្លែង​ណា​។ ជា​អកុសល រហូតដល់​ពេល​នាង​ប្រយ័ត្ន​អំពី​កំហុស​នោះ​ហើយ នាង​នៅ​តែ​បន្ត​ពន្យា​ពេល​ដល់​អតិថិជន​សំខាន់ៗ​បាន​។

​បើ​យោង​ទៅតាម​ការបញ្ចេញមតិ​តាមរយៈ​ក្រុមហ៊ុន The Ken Blanchard បានអោយដឹងថា ការ​ប៉ា​រ៉ា​ជ័យ​ក្នុង​ការផ្តល់​នូវ​មតិ​រិះគន់​ដើម្បី​ស្ថាបនា​គឺ​ជា​កំហុស​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​ដែល​អ្នក​ដឹកនាំ​ជា​ច្រើន​បាន​ប្រព្រឹត្តិ​។ នៅ​ពេល​អ្នក​មិន​បាន​ផ្តល់​នូវ​គំនិត​រិះគន់​ភ្លាមៗ​ទៅកាន់​មនុស្ស​ក្រោម​បញ្ជា​អ្នក​ទេ អ្នក​នឹង​ធ្វើអោយ​ពួកគេ​ខកខាន​ការរីកចម្រើន​នូវ​ការអនុវត្ត​របស់​ពួកគេ​នៅ​ថ្ងៃក្រោយ​ជា​មិន​ខាន​។ ​ដើម្បី​ចៀសវាង​កំហុស​បែបនេះ ចូរ​សិក្សា​ពី​របៀប​ផ្តល់​ជា​គំនិត​រិះគន់​ជា​ទៀត​ទា​ត់ទៅ​សមាជិក​ក្រុម​របស់​អ្នក​។ 

២. មិន​ត្រូវ​បង្កើត​ពេលវេលា​សម្រាប់​ក្រុម​របស់​អ្នក​ឡើយ​
នៅ​ពេល​អ្នក​គឺជា​អ្នកគ្រប់គ្រង ឬ​អ្នក​ដឹកនាំ​ម្នាក់ យក​ល្អ​គួរតែ​ខំប្រឹង​ធ្វើ​ការងារ​របស់​ខ្លួនឯង​ដែល​អ្នក​មិន​មែន​ធ្វើ​ដោយ​ខ្លួនឯង​ដើម្បី​ក្រុម​នោះ​ទេ​។

​មែន​ហើយ អ្នក​មាន​គម្រោង​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ការបញ្ជូន​អោយទៅ​គេ​។ ប៉ុន្តែ​កូនចៅ​របស់​អ្នក​ត្រូវ​តែ​មកដល់​ជាមុនសិន​ដោយ​មិន​ចាំបាច់​អោយ​ដឹងថា​ពួកគេ​ត្រូវការ​អ្នក​ឡើយ​, មិនដឹងថា​ត្រូវ​ធ្វើ​អ្វី​, ហើយ​ពួកគេ​នឹង​មិន​មាន​ការគាំទ្រ និង​ការណែនាំ​ណា​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ធ្វើ​សម្រេច​គោលដៅ​របស់​ពួកគេ​ដែរ​។

​ចូរ​ចៀសវាង​កំហុស​មួយ​នេះ​តាមរយៈ​ការពង្រីក​ពេលវេលា​នៅក្នុង​កាលវិភាគ​របស់​អ្នក​ជា​ពិសេស​សម្រាប់​អោយ​កូនចៅ​ធ្វើ និង​តាមរយៈ​ការសិក្សា​ពី​របៀប​ស្តាប់​ក្រុម​របស់​អ្នក​និយាយ​យ៉ាងសកម្ម​។ ចូរ​អភិ​វឌ្ឈន៍ភាព​វ័យឆ្លា​តខាង​ផ្លូវចិត្ត ដូច្នេះ​អ្នក​អាច​យល់ដឹង​កាន់តែច្រើន​ទៅលើ​ក្រុម និង​តម្រូវការ​របស់​ពួកគេ ព្រមទាំង​មាន​ពេលវេលា​ជា​ទៀងទាត់​មួយ​នៅពេល “​ពួក​គេ​បើកទ្វា​បន្ទប់​អ្នកចូល​” ដូច្នេះហើយ កូនចៅ​របស់​អ្នកនឹង​ដឹងថា​ពេល​ណា​ពួកគេ​ត្រូវ​មក​ជួយ​អ្នក​។

​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​តួនាទី​ជា​អ្នកដឹកនាំ ឬ​អ្នក​គ្រប់គ្រង​ម្នាក់ ក្រុម​របស់​អ្នក​គួរតែ​មក​មុនគេ​ជានិច្ច ហើយ​នេះ​គឺ​ជ​ការធ្វើ​ឡើង​ដោយ​ចិត្តគំនិត​ពួកគេ​ផ្ទាល់ ព្រមទាំង​ជា​អត្ថន័យ​នៃ​ភាពជា​អ្នកដឹកនាំ​ដ៏​ល្អ​មួយ​ដែរ​។

៣. បណ្តោយអោយ​ធ្វើ​តែ​ឯង​ពេក​
​សមាជិក​ក្រុម​ម្នាក់​របស់​អ្នក​ទើបតែ​បាន​បញ្ចប់​បេសកម្ម​ដ៏​សំខាន់​មួយ​។ បញ្ហា​គឺ​ថា គាត់​មាន​ការយល់ច្រឡំ​អំពី​សារៈសំខាន់​របស់​បេសកម្ម​មួយ​នោះ ហើយ​អ្នក​ក៏​មិន​បាន​នៅ​មើល​គេ​ធ្វើ​ការងារ​នោះដែរ​។ ឥឡូវនេះ គាត់​បាន​បញ្ចប់​វា​តាមរ​របៀប​ដែល​មិន​ត្រឹមត្រូវ ហើយ​អ្នក​ក៏ត្រូ​ប្រឈមមុខ​នឹង​ការពន្យល់​រឿង​នេះ​ចំពោះ​អតិថិជន​ដ៏​កំពុងតែ​ខឹង​ផងដែរ​។

​អ្នកដឹកនាំ​ជាច្រើន​ចង់​ចៀសវាង​នូវ​របៀប​គ្រប់គ្រង​តូចតាច​ណាស់​។ ប៉ុន្តែ​ការធ្វើ​រឿង​ផ្ទុយគ្នា​ស្រលះ​ពេក (​ស្ទីល​គ្រប់គ្រង​ដែល​បណ្តោយអោយ​ធ្វើ​តែ​ឯង​) ក៏​មិនមែន​ជា​រឿង​ល្អ​មួយ​ដែរ ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើអោយ​វា​មាន​តុល្យភាព​ទើបបាន​។

៤.​រួសរាយ​ពេក​
​មនុស្ស​យើង​ភាគច្រើន​ចង់អោយ​គេ​មើលឃើញ​ថា​ខ្លួន​ជា​មនុស្ស​រួសរាយ និង​រាក់ទាក់​ជាមួយ​មនុស្ស​ក្នុង​ក្រុម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពេលខ្លះ​អ្នក​នឹង​មាន​ការសម្រេច​ចិត្ត​យ៉ាង​ពិបាកៗ​ចំពោះ​មនុស្ស​ក្នុង​ក្រុម ហើយ​មនុស្ស​មួយចំនួន​នឹង​ចង់​កេញចំណេញ​យកទំនាក់​ទំនង​របស់អ្នក​បើសិនជា​អ្នកមានភាព​រួសរាយ​ជាមួយ​ពួក​គេ​ពេក​។

​រឿង​នេះ​មិនមែន​មា​ន័យ​ថា អ្នក​មិន​អាច​ចូល​ក្នុង​សង្គម​មនុស្ស​បាន​នោះទេ​។ ប៉ុន្តែ​អ្នក​ពិតជា​ត្រូវការ​ធ្វើ​យ៉ាងណា​អោយមាន​តុល្យភាព​រវាង​ភាពជា​មិត្ត និង​ភាព​ជា​មេដឹកនាំ​។

៥. បរាជ័យ​ក្នុង​ការអោយ​អត្ថន័យ​លើ​គោលដៅ​
​នៅពេល​កូនចៅ​របស់​អ្នក​មិន​ច្បាស់​អំពី​គោលដៅ​ដែល​ត្រូវ​ធ្វើ ពួកគេ​ងាយ​នឹង​ធ្វើ​ច្រឡំ ឬ​សាង​កំហុស​ខ្លាំងណាស់​។ ពួកគេ​មិន​អាច​ធ្វើ​វា​ចេញ​ជា​ផ្លែផ្កា​បាន​ទេ​បើសិនជា​ពួក​គេ​គ្មាន​គំនិត​ថា​ត្រូវ​ធ្វើ​វា​ដើម្បី​អ្វី ឬ​ការងារ​ដែល​ពួកគេ​ធ្វើ​នោះ​មាន​អត្ថន័យ​បែបណា​នោះ​។ ពួកគេ​ក៏​មិន​អាច​កំណត់​អតិ​ភាព​ទៅលើ​បន្ទុក​ការងារ​របស់​ពួកគេ​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ មានន័យ​ថា បេសកកម្ម និង​គោលដៅ​ជាច្រើន​អាច​ច​ម្រេច​បាន​ទាំង​ខុស​។

​ដូច្នេះ​ចូរ​ចៀសវាង​កំហុស​បែបនេះ​តាមរយៈ​សិក្សា​ពី​របៀប​នៃ​ការកំណត់​គម្រោង អោយបាន​ច្បាស់លាស់​ប្រាប់​សមាជិក​ក្រុម និង​ប្រើប្រាស់​វិធីសាស្ត្រ​កោះហៅ​សមាជិក​ទាំងអស់​មក​និយាយ​គ្នា​។

៦.​ការលើកទឹកចិត្ត​ដោយ​យល់ច្រឡំ​
​តើ​អ្នកដឹង​ទេ​ថា​អ្វី​ទៅ​ជា​ការលើកទឹកចិត្ត​សមាជិក​ក្រុម​យ៉ាង​ពិតប្រាកដ​ដែរ​ទេ​? មតិ​មួយ​និយាយថា​៖ ឱកាស​ទាំងឡាយ​វា​មិនមែន​គ្រាន់តែ​ជាការ​ចំណាយ​លុយ​នោះ​ទេ​!

​អ្នកដឹកនាំ​ទាំងអស់​បាន​សាង​កំហុស​នៃ​ការធានា​ថា ក្រុម​របស់​ពួកគេ​គឺ​គ្រាន់តែ​ធ្វើការ​សម្រាប់​ប្រាក់ចំណូល​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិន​ទំនង​សោះ​ដែលថា រឿងនេះ​នឹង​ក្លាយទៅជា​រឿង​មួយ​ដែល​សម្រាប់​លើកទឹកចិត្ត​ដល់​ពួកគេ​។

​ឧទាហរណ៍ តុល្យភាព​ការងារ​ឬ​ជីវិត​របស់​មនុស្ស​ដែល​កាន់តែ​ល្អប្រសើ​ប្រហែលជា​ត្រូវបាន​លើកទឹកចិត្ត​តាមរយៈ​ការ​ធ្វើការ​រាល់ថ្ងៃ​នៅ​ផ្ទះ ឬ​ភាព​បត់​បែប​នៃ​ការធ្វើការ​។ អ្នក​ផ្សេង​ទៀត​បែរជា​លើក​ចិត្ត​តាមរយៈ​កត្តា​ជាច្រើន​ដូចជា ការទទួលបាន​អ្វី​ដែល​សម្រេចបាន​, ទំនួល​ខុស​ត្រូវ​បន្ថែម​, ការសរសើរ ឬ វិញ្ញាណ​នៃ​មិត្តភាព​។

៧.​ការជ្រើសរើស​មនុស្ស​ចូល​ធ្វើការ​យ៉ាង​លឿន​
​នៅពេល​ក្រុម​របស់​អ្នក​មាន​បន្ទុក​ការងារ​ដ៏​ធំ​មួយ យក​ល្អ​គួរតែ​អោយ​ក្រុម​មួយ​នោះ​មាន​អ្វីៗ​ពេញលេញ​សិន​ទៅ​។ ប៉ុន្តែ​ការបំពេញ​តួនាទី​ដែល​ច្រឡោះប្រហោង​លឿន​ពេក​អាច​បំបាត់​អ្វី​ដែល​ជា​កំហុស​បាន​។

​ការជ្រើសរើស​មនុស្ស​ចូល​ធ្វើការ​យ៉ាង​លឿន​អាច​ជា​ការ​រើស​មនុស្ស​ខុស​សម្រាប់​ក្រុម​ការងារ​របស់​អ្នក​ដូចជា​៖ មនុស្ស​ដែល​មិន​អាច​សហកា​រណ៍​ជាមួយ​គេ​បាន​, គ្មាន​ឥទ្ធិពល ឬ​មិន​អាច​សម្រេច​ការងារ​អ្វី​បាន​។ ពួកគេ​ក៏​ប្រហែល​ជា​ទាមទារ​អោយ​មាន​ការ​ហាត់រៀន​បន្ថែម និង​បន្ថយ​សកម្មភាព​របស់​សមាជិក​ក្រុម​ផ្សេងៗ​ទៀត​ផង​ក៏​មិនដឹង​។ អ្វី​ដែល​មិនល្អ​នោះ​គឺថា សមាជិក​ក្រុម​ផ្សេងៗ​ទៀត​នឹង​ស្ត្រេ​ស ព្រមទាំង​ស៊ាំចិត្ត​ដោយសារតែ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​ដែល​មិន​ចេះ​ធ្វើ​។

៨.​មិនមែន​ការដើរ​ដើម្បី​តែ​ដើរ​ទេ​
​បើសិន​ជា​អ្នក​ប្រើ​វិធី​ទូរស័ព្ទ​ក្នុង​ពេល​ធ្វើការ ឬ​និយាយ​ក្នុងន័យ​អវិជ្ជមាន​អំពី​ប្រធាន​ក្រុមហ៊ុន តើ​អ្នក​អាចរ​ពឹង​បានទេ​ថា មនុស្ស​ដែល​នៅក្នុង​ក្រុម​មិន​ធ្វើ​រឿង​នេះ​ដែរ​ទេ​? ប្រហែលជា​មិន​អញ្ជឹងទេ​!

​ក្នុង​នាំ​ជា​អ្នកដឹកនាំ​ម្នាក់ អ្នក​ត្រូវ​តែ​បង្កើត​តួរ​នាទី​សម្រាប់​ក្រុម​របស់​អ្នក​។ មានន័យ​ថា បើសិន​ជា​ពួកគេ​ត្រូវការ​ធ្វើ​អ្វីៗ​យឺត អ្នក​ក៏​គួរតែ​ធ្វើការ​យឺត​ដើម្បី​ជួយ​ពួកគេ​ដែរ​។ ឬ​បើសិនជា​អង្គការ​របស់​អ្នក​មាន​ច្បាប់​មួយ​និយាយថា មិន​ត្រូវ​អោយ​នរណា​យក​អាហារ​មក​ញ៉ាំ​លើ​តុ​ទេ ចូរ​លើក​ជា​ឧទាហរណ៍​មួយ ព្រមទាំង​ចំណាយ​ពេល​សម្រាក​ក្នុង​បន្ទប់​រាល់ថ្ងៃ​ដើម្បី​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ទៅ​។ វា​ដូច​គ្នា​នឹង​សម្បទា​របស់​អ្នក​ដែរ បើសិន​ជា​អ្នក​មាន​ពេលវេលា​អវិជ្ជមាន​មួយចំនួន អ្នក​មិន​អាច​រំពឹងថា​កូនចៅ​របស់​អ្នក​ត្រូវតែ​អវិជ្ជមាន​ដូច​អ្នក​នោះ​ទេ​៕

អត្ថបទស្រាវជ្រាវ និង ប្រែសម្រួលដោយ