យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់៨០៤គ្រឿង និងផាកពិន័យ២៩១គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៨៥៧គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែមករា៖ រកឃើញយានយន្ដល្មើសច្បាប់៨០៤គ្រឿង និងផាកពិន័យ២៩១គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៨៥៧គ្រឿង

24/01/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៨១៩គ្រឿង រកឃើញល្មើសច្បាប់៨០៤គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ៥១៣គ្រឿង និងផាកពិន័យ២៩១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបាននៅរសៀលថ្ងៃទី២៤ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៤ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៩៦៦គ្រឿង អប់រំ២១១គ្រឿង និងផាកពិន័យចំនួន១៨៩គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨៥៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២៤,៤៣៩គ្រឿង រកឃើញយានយន្តល្មើស ២១,២៧៧គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៧,៨២០គ្រឿង និងផាកពិន័យ ១៣,៤៥៧គ្រឿង (ម៉ូតូ៩១ភាគរយ)៕