ក្រុមហ៊ុន Varmilo បានប្រកាសចេញលក់ក្ដារចុច (Keyboard) ដ៏ស្រស់ស្អាតថ្មីមួយ សម្រាប់អ្នកនិយមលេងហ្គេម PUBG។ មានជម្រើស ២ ម៉ូដែល VA108M និង VA87M ខុសគ្នាត្រង់ជម្រើសទំហំនិងការតុបតែង។
នៅលើបន្ទះក្តារចុច បន្សំនូវពណ៌ទាក់ភ្នែកដូចជាខ្មៅ, ស និង លឿង បន្ថែមនឹងរូប icon នៃអាវុធឬ items ដែលត្រូវប្រើប្រាស់ក្នុងហ្គេម និងចែកផ្ដាច់ជា Shortcuts នីមួយៗសម្រាប់អ្នកលេងកម្សាន្ត។ ថ្វីបើមិនមានលក្ខណៈអ្វីពិសេសច្រើន ប៉ុន្តែ Keyboard មួយនេះ ថ្លៃចន្លោះពី ១៣១ ទៅ ១៦៩ ដុល្លារ លើគេហទំព័រ Mechanicalkeyboards.com ផ្អែកតាមទំហំ។
គូសបញ្ជាក់ថា ហ្គេមបាញ់ប្រហារតាម Online ឲ្យឈ្មោះ PlayerUnknown's Battlegrounds ត្រូវបានប្រកាសឲ្យលេងជាសាធារណៈកាលពីឆ្នាំ ២០១៧ បង្កើតឡើងដោយក្រុមហ៊ុន PUBG Corporation ជាសម្ព័ន្ធមួយនៃ Bluehole មានមូលដ្ឋានក្នុងប្រទេសកូរ៉េ។
ប្រភព៖ Kotaku ប្រែសម្រួល៖ ឡៃហ៊ាង