Apple ប្រកាស​ត្រៀម​ចេញ iOS ថ្មី​ភ្លាម ក្រោយ​រក​ឃើញ​មេរោគ​វាយប្រហារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple ប្រកាស​ត្រៀម​ចេញ iOS ថ្មី​ភ្លាម ក្រោយ​រក​ឃើញ​មេរោគ​វាយប្រហារ

22/01/2018
ក្រុមហ៊ុន Apple បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​កំណែ iOS ថ្មី ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​នា​សប្ដាហ៍​ក្រោយ នឹង​ជួសជុល​កំហុស​ឆ្គង​នៃ​មេរោគ Text Bomb 'chaiOS' ។ វា​ត្រូវ​បាន​រក​ឃើញ​មុន​នេះ​បន្តិច ជា​ប្រភេទ Link តំណ​ទៅ​គេហទំព័រ GitHub ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ iOS និង macOS ទាំង​មូល។
មួយ​ករណី​ទៀត​នៅ​ពេល​ដែល​ម្ចាស់ iPhone ទទួល​សារ​ចម្លែក​ពី​ជន​ចម្លែក​មុខ ហើយ​មាន​បង្កប់ Link បើ​កាល​ណា​អ្នក​បើក​នឹង​ធ្វើ​ឲ្យ​ឧបករណ៍​បិទ​បើក​ម៉ាស៊ីន​ដោយស្វ័យប្រវត្តិ រហូត​អាច​ជះ​ឥទ្ធិពល​ដល់​បញ្ហា​ខូច​ថ្ម​ថែម​ទៀត​ផង។
ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​លោក Tim Cook កំពុង​ឈរ​លើ​កំណែ​សាកល្បង iOS 11.2.5 Beta 6 ម្ល៉ោះ​ជំនាន់​ពេញលេញ​ផ្លូវការ នឹង​បើក​ឲ្យ​ប្រើ​នា​សប្តាហ៍​ក្រោយ ទន្ទឹម​គ្នា​ជាមួយ​ប្រព័ន្ធ macOS HighSierra 10.13.3, watchOS 4.2.2 និង tvOS 11.2.5។​


ប្រភព៖ idropnews ប្រែ​សម្រួល ឡៃហ៊ាង